ប្រព័ន្ធផ្សព្វផ្សាយប៊ុលហ្គារីចុះផ្សាយអត្ថបទជាច្រ់ើនស្តីពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue
(VOVWORLD) - ក្នុងកំឡុងពេលដែលប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទៅបំពេញទស្សនកិច្ចការងារនៅប៊ុលហ្គារី (ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកញ្ញា) ប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានរបស់ប្រទេសម្ចាស់ផ្ទះបានចុះផ្សាយអត្ថបទជាច្រើន ដែលឆ្លុះបញ្ចាំងអំពីដំណើរបំពេញទស្សនកិច្ច ដោយបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ជាពិសេស គឺជាមូលដ្ឋានគ្រឹះក្នុងការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាការបញ្ជាក់ពីតួនាទីសំខាន់របស់វៀតណាមសម្រាប់ប៊ុលហ្គារីនៅអាស៊ី។
អត្ថបទចុះផ្សាយលើកាសែតរបស់ទីភ្នាក់ងារសារព័ត៌មានប៊ុលហ្គារីបានសង្កត់ធ្ងន់លើទិសដៅចំនួន៤ក្នុងទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប៊ុលហ្គារី។
ចំណែកឯគេហទំព័រព័ត៌មានប៊ុលហ្គារីបានសង្កត់ធ្ងន់ថា វៀតណាមនឹងជួយប៊ុលហ្គារីចូលក្នុងទីផ្សារអាស៊ី ខណៈប៊ុលហ្គារីនឹងជួយវៀតណាមចូលក្នុងទីផ្សារអឺរ៉ុប។ កាសែតនេះក៏បានអះអាងដែរថា ប្រធានាធិបតី Rosen Zhelyazkov ជឿជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាជំហានដ៏សំខាន់មួយដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប៊ុលហ្គារី និងវៀតណាម ក្នុងទិសដៅកសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រតាមរយៈការបង្កើនការសន្ទនានៅថ្នាក់ជាន់ខ្ពស់។
ទំព័រព័ត៌មាននៃទូរទស្សន៍កណ្តាលរបស់ប៊ុលហ្គារី កាសែត ២៤ម៉ោង និងកាសែតមួយចំនួនទៀតនៅក្នុងប្រទេស ក៏បានចុះផ្សាយអត្ថបទចែករំលែកព្រឹត្តិការណ៍នៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភាទៅប៊ុលហ្គារីផងដែរ។ អត្ថបទទាំងនេះបានអះអាងពង្រឹងថែមទៀតការអភិវឌ្ឍជាក់ស្តែង មានប្រសិទ្ធភាព និងនិរន្តរភាពនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាប៊ុលហ្គារី៕