ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណែតរបស់វៀតណាម
(VOVWORLD) - លោកស្រី Le Thi Thu Hang ប្រធាននាយកដ្ឋានសារព័ត៌មាននៃក្រសួងការបរទេសវៀតណាម បានថ្លែងថា ការបង្កើតមជ្ឈមណ្ឌលសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីផ្តល់ព័ត៌មានដោយផ្ទាល់អំពីមហាសសន្និបាត ដល់អ្នកយកព័ត៌មានបរទេសនិងអ្នកកាសែតត្រូវបានទីភ្នាក់ងារសារព័ត៌មានអន្តរជាតិវាយតម្លៃថាជាគំនិតផ្តួចផ្តើមមួយដែលមានអំណោយផលបំផុត។
លោកស្រី Le Thi Thu Hang ប្រធាននាយកដ្ឋានសារព័ត៌មាននៃក្រសួងការបរទេសវៀតណាម (រូបថត៖ VNA) |
"ការបង្កើតមជ្ឈមណ្ឌលសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីផ្តល់ព័ត៌មានដោយផ្ទាល់អំពីមហាសសន្និបាត ដល់អ្នកយកព័ត៌មានបរទេសនិងអ្នកកាសែត ដែលមិនអាចមកប្រទេសវៀតណាមបានឡើយ ដោយសាររងឥទ្ធិពលពីជំងឺកូវីដ១៩ (Covid 19) ត្រូវបានទីភ្នាក់ងារសារព័ត៌មានអន្តរជាតិវាយតម្លៃថាជាគំនិតផ្តួចផ្តើមមួយដែលមានអំណោយផលបំផុត" ។ នេះគឺជាព័ត៌មានដែលលោកស្រី Le Thi Thu Hang ប្រធាននាយកដ្ឋានសារព័ត៌មាននៃក្រសួងការបរទេសវៀតណាម បានថ្លែងនៅខាងក្រៅមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃទី ២៩ ខែមករា។
លោកស្រី Le Thi Thu Hang បានបន្ថែមទៀតថា៖"ភ្លាមៗបន្ទាប់ យើងខ្ញុំបានទាក់ទងបានទាន់ពេលវេលាជាមួយអ្នកយកព័ត៌មានបរទេស ដែលត្រូវបានផ្តល់ប័ណ្ណចេញចូលនៅក្នុងមហាសន្និបាតលើកនេះ ដើម្បីទៅធ្វើតេស្តកូវីដ១៩ លើកទី ៣ បន្ទាប់ពីការធ្វើតេស្តចំនូន ២ លើកកាលពីមុននោះ។ យើងខ្ញុំក៏បានស្នើឱ្យអ្នកយកព័ត៌មានអន្តរជាតិ ចាំបាច់ត្រូវ អនុវត្តឲ្យបានគ្រប់គ្រាន់នូវវិធានការបង្ការជំងឺរបស់ក្រសួងសុខាភិបាលវៀតណាម។ យើងខ្ញុំឃើញថាអ្នកយកព័ត៌មានបរទេសប្រកាន់ខ្ជាប់នូវវិធានការនានាយ៉ាងម៉ឺងម៉ាត់ ហើយក៏វាយតម្លៃខ្ពស់ចំពោះរាល់វិធានការណ៍របស់វៀតណាម ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលជំងឺរាតត្បាតនេះដល់សហគម ន៍ផងដែរ»៕