ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិផ្សាយយ៉ាងខ្លាំងអំពីពិធីបិទបញ្ចប់មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិ បានផ្សាយយ៉ាងច្រើនអំពីពិធីបិទបញ្ចប់មហាសន្និបាតនីតិកាលទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាលទ្ធផលនៃការជ្រើសតាំងការិយាល័យនយោបាយ អគ្គលេខាបក្ស លេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនីតិកាលទី១៣ ដោយបានសង្កត់ធ្ងន់លើការដែលលោកអគ្គលេខាបក្ស Nguyen Phu Trong បន្តជាប់ឆ្នោតជាថ្មីម្តងទៀតជាអគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ផងដែរ ។
អង្គប្រធាននៅក្នុងពិធីបិទបញ្ចប់មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម (ប្រភព៖ vov.vn) |
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ (ចិន) ក៏បានរំលឹកឡើងវិញនូវសម័យប្រជុំនៃមហាសន្និបាតបក្សកុម្មុយនិស្ តវៀតណាមលើកទី១៣ ដែលក្នុងនោះ នៅសន្នបាតលើកទី១នៃគណៈ កម្មាធិការមជ្ឈិមបក្សលើកទី១៣ លោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ។ នៅក្នុងពិធីបិទបញ្ចប់នេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញថ្លែងសុន្ទរកថាដោយសង្កត់ធ្ងន់ថាសមូហភាពសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន បង្កើនចំណងសាមគ្គីភាព ឯកភាព និងសមត្ថភាពការងារដោយឥតឈប់ឈរ ដើម្បីអនុវត្ត សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សនីតិកាលទី១៣ប្រកបដោយជោគជ័យផងដែរ។
រីឯកាសែតធំៗមួយចំនួននៅប្រទេសម៉ាឡេស៊ីវិញ ក៏បានផ្សាយថា លោកអគ្គលេខាបក្ស Nguyen Phu Trong បានជាប់ឆ្នោតជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ក៏ដូចជាជូនដំណឹងបន្ថែមទៀតអំពីសម័យប្រជុបោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយ និងលេខាធិការដ្ឋានផងដែរ។ កាសែត The Star ក៏បានសង្កត់ធ្ងន់ថាក្នុងអាណត្តិនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំដទៃទៀតនៃប្រទេសវៀតណាម នឹងផ្តោតការយកចិត្តទុកដាក់លើភារកិច្ចស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទដែលជំងឺកូវីដ១៩ កំពុងផ្ទុះឡើងនៅលើពិភពលោក ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាពីខាងក្រៅប្រទេសផងដែរ។
ទន្ទឹមនឹងនេះដែរ កាសែតអាស៊ី Nikkei របស់ជប៉ុនក៏បានចេញផ្សាយថាមហា សន្និបាតលើកទី១៣របសបក្សកុម្មុយនិស្តវៀតណាម បានសំរេចចិត្តផ្តល់ទំនុកចិត្តឱ្យលោកអគ្គលេខាបក្ស Nguyen Phu Trong ធ្វើជាថ្នាក់ដឹកនាំកំពូលរបស់បក្សកុម្មុយនិស្តវៀតណាមសម្រាប់អាណត្តិថ្មីនេះ។
ចំណែកទីភ្នាក់ងារសារព័ត៌មាន Reuters (អង់គ្លេស) បានគូសបញ្ជាក់ពីការអំពាវនាវរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងការពង្រឹងវិន័យរបស់បក្សនិងគោលនយោបាយដ៏ម៉ឺងម៉ាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕