ប្រព័ន្ធផ្សព្វផ្សាយពិភពលោក៖ចិនរំលោភច្បាប់អន្តរជាតិនៅសមុទ្រខាងកើត

(VOVworld)- ដោយប្រធានបទ “ខ្សែបន្ទាត់រាងអក្សរ U មិនមែនជាខ្សែមូលដ្ឋាន
របស់ចិនទេ” សារព័ត៌មានកូរ៉េខាងត្បូងក្នុងច្បាប់ចុះផ្សាយនាថ្ងៃទី១៦មិនា បាន
ដកស្រង់ការកំណត់ចែងក្នុងច្បាប់អន្តរជាតិដើម្បីបញ្ជាក់ថា ការទាមទារ អធិប
តេយ្យភាពរបស់ចិននៅសមុទ្រខាងកើតតាមរយៈខ្សែបន្ទាត់រាងអក្សរ U (ឬ ហៅ
ថាផ្លូវអណ្តាតគោ) គឺ “បំពានទាំងស្រុងនិងគ្មានមូលដ្ឋានច្បាប់”។សារព័ត៌មាន ពោលខាងលើបានលើកច្បាស់ថា “ចិនមិនដែលនាំចេញការបកស្រាយណាពីភាព
ស្រប ច្បាប់នៃខ្សែបន្ទាត់រាងអក្សរ U តាមសន្ធិសញ្ញាអ.ស.បស្តីពីច្បាប់ សមុទ្រ ឆ្នាំ
១៩៨២ (UNCLOS) ដែលប្រទេសនេះបានអនុម័ត។ ការកំណត់ខ្សែ បន្ទាត់រាងអក្សរ
U របស់ចិនមិនស្ថិតក្នុងវិធានការវាស់ខ្សែបន្ទាត់មូលដ្ឋានចំនួន៣ ដែលបានចែងក្នុង
UNCLOS ១៩៨២ទេ។​តាមនោះ ការកំណត់ខ្សែបន្ទាត់មូលដ្ឋាន របស់ចិនគឺរំលោភ
ទៅលើគោលការណ៍សារវន្តចំនួន២​នោះគឺ រំលោភអធិបតេយ្យ ភាពបូរណភាពដែន
ដីរបស់វៀតណាម និងរំលោភរាល់ការកំណត់របស់ UNCLOS ១៩៨២ស្តីពីការវាស់
វែងខ្សែបន្ទាត់មូលដ្ឋាន”។ សារព័ត៌មានពោលខាង លើក៏បានដាក់ចេញមូលដ្ឋាន
ប្រវត្តិសាស្ត្រដោយចាត់ទុកថា វៀតណាមមានអធិបតេយ្យភាពគ្រប់គ្រាន់ខាង ប្រវត្តិសាស្ត្រចំពោះប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ហើយឆ្លង តាមរយៈពេលជាង៣សតវត្សកន្លងមក វៀតណាមបានការពារ និងប្រតិបត្តិជានិច្ច អធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះទាំងពីរនេះ សម ស្របទៅនឹងច្បាប់អន្តរ
ជាតិ។

ប្រព័ន្ធផ្សព្វផ្សាយពិភពលោក៖ចិនរំលោភច្បាប់អន្តរជាតិនៅសមុទ្រខាងកើត - ảnh 1
ការទាមទារអធិបតេយ្យភាពខុសច្បាប់របស់ចិននៅសមុទ្រ
ខាងកើ់ត (រូបថតៈAFP )

        ក្នុងថ្ងៃដដែល កាសែតសាធារណរដ្ឋរបស់ប៉ូឡូញក៏បានចុះផ្សាយអត្ថបទ រិះគន់អំពើរបង្ករឿងហេតុរបស់ចិននៅសមុទ្រខាងកើត។ អត្ថបទនេះបានលើក
ច្បាស់ថា “នាបច្ចុប្បន្ន កោះ Gac Ma ជាចំណុចក្តៅមួយលើសមុទ្រខាងកើត ដែលកំពុងទាក់ទាញការយកចិត្តទុកដាក់របស់ពិភពលោកទាំងមូល។​ការដែល ចិនមានសកម្មភាពពូនជ្រុំ​ កសាង និងផ្លាស់ប្តូរសភាពដើមនៅសមុទ្រខាងកើត ជាបន្តបន្ទាប់គឺរំលោភច្បាប់អន្តរជាតិ”។

        ទាក់ទិនទៅនឹងបញ្ហាសមុទ្រខាងកើត ក្នុងជំនួបនៅក្រុងតូក្យូនាពេលថ្មីៗនេះ
ប្រធានាធិបតី Timor Leste លោក Taur Matan និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo
Abe បានឡើងសម្លេងសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងក្លាចំពោះស្ថានភាព នៅ សមុទ្រខាងកើតនាពេលកន្លងទៅ។ នេះជាលើកដំបូងដែល Timor Leste ឡើងសម្លេង ជាចំហរស្តីពីសភាពការណ៍នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ