ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសនិងសមិទ្ធិផលសេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) -  ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយនូវអត្ថបទជាច្រើនដែលវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសរបស់វៀតណាមក៏ដូចជាសមិទ្ធផលខាងការទូតនិងសេដ្ឋកិច្ចរបស់វៀតណាម នាឱកាសខួបលើកទី ៧៥ នៃបដិវត្តខែសីហា (១៩ សីហា) និងទិវាបុណ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា)។

ក្នុងអត្ថបទ “វៀតណាម៖ តារារះនៅអាស៊ី” ចុះផ្សាយលើកាសែត “Jerusalem Post” ច្បាប់ចេញផ្សាយនៅថ្ងៃទី ៣០ ខែសីហា បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ភាពជាម្ចាស់ការ ការបើកចំហរ រួមទាំងសកម្មភាពពហុភាគីនីយកម្មនិងការធ្វើពិពិធកម្មទំនាក់ទំនងការបរទេសក៏ដូចជាការធ្វើសមាហរណកម្មអន្តរជាតិ។ គោលនយោបាយនេះបានជួយវៀតណាម បង្កើតបណ្តាញដៃគូយុទ្ធសាស្ត្រនិងដៃគូរគ្រប់ជ្រុងជ្រោយចំនួន ៣០ និងចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(CPTTP)។

លើវិស័យសេដ្ឋកិច្ច អត្ថបទនេះបានដកស្រង់នូវការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ដែលថា សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើនជាវិជ្ជមាននៅឆ្នាំ ២០២០ដោយទទួលបានអាត្រាកំណើនគឺ ២,៧% និង ៤,៩% ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ក៏ដោយ។  យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅកំណើនជាង ៥%។

នាថ្ងៃដដែល កាសែត “Forbes” របស់អ៊ីស្រាអែលបានវាយតម្លៃថា ថ្វីត្បិតតែ វៀតណាមកំពុងរងការខូចខាតដោយផលប៉ះពាល់ពីកូវីដ ១៩ក៏ដោយ ប៉ុន្តែ ជារួម វៀតណាមនៅតែជាប្រទេសដែលមានសេដ្ឋកិច្ចភ្លឺជាងគេនៅអាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ