ប្រព័ន្ធផ្សព្វផ្សាយរួមចំណែកបង្កើនការចូលរួមរបស់នារីក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់

ប្រព័ន្ធផ្សព្វផ្សាយរួមចំណែកបង្កើនការចូលរួមរបស់នារីក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ - ảnh 1
ប្រព័ន្ធផ្សព្វផ្សាយរួមចំណែកបង្កើនការចូលរួមរបស់នារីក្នុងរដ្ឋសភានិង
ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់


(VOVworld)-នាថ្ងៃទី១៩មេសានៅទីក្រុងហូជីមិញ គណៈកម្មាធិការជាតិដើម្បី វឌ្ឍន៍ភាពរបស់នារីនិងអង្គការ ActionAid បានរួមសហការរៀបចំវគ្គ បណ្តុះ
បណ្តាលស្តីពី “តម្រង់ទិសផ្សព្វផ្សាយសំដៅបង្កើនការចូលរួមរបស់នារីក្នុងរដ្ឋ សភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់”​សម្រាប់អ្នកយកព័ត៌មាន អ្នកនិពន្ធ ចំណុះស្ថាប័នសារព័ត៌មាន ស្ថាប័នគ្រប់គ្រងសារព័ត៌មាននៅខេត្ត ក្រុងនានានៃ
ភាគខាងត្បូង។ តាមតួរលេខស្ថិតិរបស់សហភាពអន្តរសភាពិភពលោកថា
ដោយ អាត្រាមានសមាជិការសភាស្រូបយក២៤%នោះ វៀតណាមកំពុងឈរ
ចំណាត់ ថ្នាក់ទី៥៤ក្នុងចំណោម១៩០ប្រទេសដែលបានរៀបចំណាត់ថ្នាក់លើ
ពិភពលោក និងឈរលំដាប់ទី៤ក្នុងចំណោមប្រទេសអាស៊ានទាំង១០ដែលមាន
អត្រាសមាជិ​ កាសភាច្រើនបំផុត។ លោក Bui Ba Binh ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការ
ActionAid បានចាត់ទុកថា ក្នុងចំណោមដំណោះស្រាយសំដៅបង្កើនការចូលរួម
របស់នារីលើវិស័យនយោ បាយគឺកិច្ចការផ្សព្វផ្សាយដើរតួនារីសំខាន់ណាស់។ ការចូលរួមនិងរួមដំណើរ របស់អ្នកយកព័ត៌មាន អ្នកនិពន្ធ នឹងរួមចំណែកផ្សព្វ ផ្សាយដ៏ទូលំទូលាយប្រកប ដោយប្រសិទ្ធិភាពនូវគោលនយោបាយទាក់ទិននា នាក៏ដូចជាឧទ្ទេសនាមបេក្ខជន ជានារីទៅដល់ប្រជាជននៅតំបន់នានាទូទាំង
ប្រទេស។

        នៅក្នុងវគ្គបណ្តុះបណ្តាលនេះ អ្នកយកព័ត៌មាន អ្នកនិពន្ធមកពីខេត្តក្រុង នានាតំបន់ភាគខាងត្បូងបានផ្ទៀងស្តាប់អ្នកជំនាញការបង្ហាញនូវទស្សននិង
វិធីសាស្រ្តមួយចំនួន ដើម្បីធានាឲ្យបាននូវភាពបរានុម័តនិងលក្ខណៈបញ្ចុះ
បញ្ចូលនៃការផ្សព្វ​ផ្សាយជម្រុញសមភាពភេទលើវិស័យនយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ