ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកោតសរសើរវៀតណាមដែលបានឆ្លើយតបយ៉ាងល្អចំពោះជំងឺរាតត្បាត COVID-19
(VOVWORLD) - អ្នកនិពន្ធ Dana Kenedy ទើបតែបានចុះផ្សាយអត្ថបទមួយ នៅក្នុងកាសែត ញូវយ៉កប៉ុស្តិ៍ ដោយកោតសរសើរពីសមិទ្ធិផលរបស់វៀតណាម ក្នុងការឆ្លើយតបយ៉ាងល្អនឹងជំងឺរាតត្បាត COVID-19។
កាសែតញូវយ៉កប៉ុស្តិ៍បានកោតសរសើរចំពោះសមិទ្ធផលប្រ ឆាំងនឹង COVID-19 របស់វៀតណាម (រូបថតៈ (baoquocte.vn)) |
អ្នកនិពន្ធរូបនេះបានរំលឹកឡើងវិញនូវការវាយតម្លៃ របស់ជំនាញការសុខាភិបាល ដែលបានទូរទស្សន៍ CNN ចែករំលែក មុននេះដោយ បកស្រាយ អំពីប្រទេសវៀតណាម ដែលមិនមែនជាប្រទេសអ្នកមាន ហើយ មិនមានប្រព័ន្ធវេជ្ជសាស្ត្រ ជឿនលឿន ប៉ុន្តែរហូតមកដល់ពេលនេះ ក៏មិនទាន់កត់ត្រាករណីអ្នកស្លាប់ណាមួយ ដែលបណ្តាលដោយជំងឺរាតត្បាតនៅឡើយ ទាំងអស់នេះគឺដោយសារតែវៀតណាមបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ។ អ្នកនិពន្ធ Dana Kenedy បានរំលឹកឡើងវិញ ពេលវេលាដែលវៀតណាមប្រកាសពីជំងឺរាតត្បាតនេះនៅទូទាំងប្រទេស កាលពីថ្ងៃទី ១ ខែកុម្ភៈ ទោះបីនៅគ្រានោះ វៀតណាមបានកត់ត្រាត្រឹមតែ ៦ ករណីឆ្លងប៉ុណ្ណោះ។ នៅចុងខែមេសាឆ្នាំ ២០២០ បន្ទាប់ពីការបិទផ្លូវតែ ៣ សប្តាហ៍ វៀតណាមបានលុបចោលរាល់វិធានការរក្សាគម្លាតសង្គម ហើយមិនមានករណីឆ្លងថ្មីណាមួយត្រូវបានរាយការណ៍នៅក្នុងប្រទេស គ្មានការស្លាប់និងជីវភាពរស់នៅប្រចាំថ្ងៃកំពុងវិលត្រឡប់មកជាធម្មតាវិញ។
ក្នុងពេលជាមួយគ្នានោះ អ្នកកាសែតអង់គ្លេស Georgina Quach នៅលើគេហទំព័រ OneZero បានលើកឡើងពីជោគជ័យដ៏មោទនភាពរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ អ្នកកាសែតរូបនេះបានអះអាងថា៖ ការប្រយុទ្ធប្រឆាំងនឹង COVID-19 បានក្លាយជាអាទិភាពរបស់ប្រជាជនវៀតណាមរាប់ លាននាក់ក្នុងរយៈពេលកន្លងមកមក។ នេះគឺជាលទ្ធផលនៃយុទ្ធនាការឃោសនាយ៉ាងទូលំទូលាយ ដែល ពឹងផ្អែកយ៉ាងខ្លាំងលើបណ្តាញសង្គមក៏ដូចជាព័ត៌មានជាផ្លូវការរបស់រដ្ឋផងដែរ៕