ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្សព្វផ្សាយព័ត៌មានយ៉ាងច្បាស់លាស់អំពីមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានផ្សព្វ ផ្សាយព័ត៌មានយ៉ាងច្បាស់លាស់អំពីមហាពិធីបុណ្យវិសាខ បូជានៃអង្គការសហប្រជាជាតិ Vesak 2019 ដែលបានប្រារព្ធធ្វើឡើងនៅមជ្ឈ មណ្ឌល វប្បធម៌ព្រះពុទ្ធ Tam Chuc (ស្រុក Kim Bang ខេត្ត Ha Nam)។ នេះជាលើកទី៣ហើយ ដែលវៀតណាមទទួលរៀបចំព្រឹត្តិការណ៍នេះ។ ប្រធានបទនៃមហាពិធីបុណ្យឆ្នាំនេះ គឺ “វិធីសាស្ត្រអភិក្រមរបស់ព្រះពុទ្ធសាសនាលើភាពជាអ្នកដឹកនាំសកលនិងទំនួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមមួយប្រកបដោយចីរភាព”។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានផ្សាយព័ត៌មានយ៉ាងច្បាស់លាស់ អំពីពិធីបុណ្យ Vesak 2019។ អត្ថបទនេះសង្កត់ធ្ងន់លើប្រធាននៃមហាពិធីបុណ្យនេះ ដោយគោល បំណង រួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃអង្គការសហប្រជាជាតិ។ តាមរយៈដំណើរការនៃកម្មវិធី សហគមន៍ពុទ្ធសាសនាពិភពលោកបានផ្តល់នូវដំណោះស្រាយជាមូលដ្ឋាន ដែលស្តែងចេញពីកត្តាមនុស្សដើម្បីអនុវត្តដោយជោគជ័យនៃរបៀបវារៈអភិវឌ្ឍន៍ចីរភាពសកលដែលអង្គការសហប្រជាជាតិកំពុងឆ្ពោះទៅ។
ពាក់ព័ន្ធជាមួយគ្នានេះ នាថ្ងៃទី ១២ ខែឧសភា ទីភ្នាក់ងារសារព័ត៌មាន Prensa Latina របស់គុយបាក៏បានចុះផ្សាយនូវអត្ថបទមួយស្តីពី Vesak ដោយសង្កត់ធ្ងន់ទៅលើភាព ជាអ្នកដឹកនាំរបស់ប្រទេសជាច្រើន តំណាងអង្គការអន្តរជាតិនិងអ្នកដឹកនាំសាសនា មកពីប្រទេសជាច្រើនដោយលើកកំពស់ពីការចូលរួមចំណែករបស់ ព្រះពុទ្ធសាសនាសម្រាប់ការអភិវឌ្ឍមនុស្សនិងភាពសុខដុមសកល៕