ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្សព្វផ្សាយព័ត៌មាន​អំពី​ពិធីបើក​មហាសន្និបាត​តំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាម

(VOVWORLD) - នាថ្ងៃទី ២៦ មករាទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររបស់អង់គ្លេសបានផ្សាយព័ត៌មានអំពីពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាមនៅរដ្ឋធានីហាណូយ និងខ្លឹមសារនៃសុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ។ 
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្សព្វផ្សាយព័ត៌មាន​អំពី​ពិធីបើក​មហាសន្និបាត​តំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាម - ảnh 1មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាម (រូបថត៖ TTXVN)

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានលើកច្បាស់ថា ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជាចំណុចលេចធ្លោមួយទៀត ក្នុងសមិទ្ធិផលរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់ប្រសាសន៍របស់ លោក Nguyen Phu Trong ដោយបានសង្កត់ធ្ងន់ថា“ នៅចំពោះស្ថានភាពពិភពលោក និងតំបន់មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងស្មុគស្មាញនោះ វៀតណាមបានផ្ដោតសំខាន់លើការពង្រឹង និងពង្រីកកម្លាំងការពារជាតិ និងសន្តិសុខ” ។

ផ្សព្វផ្សាយព័ត៌មានអំពីសម័យបើកមហាសន្និបាតនោះ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថា មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម មានភារកិច្ចបូកសរុបការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ ដោយវាយតម្លៃរយៈពេល ៣៥ ឆ្នាំ នៃការអនុវត្តការផ្លាស់ប្ដូរថ្មីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០១១-២០២០ ព្រមទាំងដាក់ចេញទិសដៅនិងភារកិច្ចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១-២០២៥ ។

គេហទំព័រ channelnewsasia.comបានផ្សាយព័ត៌មាននៅក្នុងពិធីបើកមហាសន្និបាតលើកទី ១៣ របស់ បក្សកុម្មុយនិស្តវៀតណាម ដោយបានដកស្រង់ប្រសាសន៍របស់ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ដែលមានខ្លឹមសារថា វៀតណាមមានការអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយចីរភាព ពង្រឹងជំនឿជឿជាក់របស់ប្រជាជនចំពោះបក្ស រដ្ឋ និងរបបសង្គមនិយម។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកច្បាស់ថា គុណភាពកំណើនមានស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព អតិផរណាត្រូវបានគ្រប់គ្រង ហើយរក្សាក្នុងកំរិតទាប។

លើសពីនេះទៅទៀតកាសែត Bangkok Post (ថៃ) កាសែត របស់The Star ម៉ាឡេស៊ី និងទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុន ក៏បានផ្សាយព័ត៌មានអំពីពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ