ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីជំនះរាល់ការលំបាកនៃសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២១
(VOVWORLD) - វៀតណាមបានសម្រេចសន្ទស្សន៍សេដ្ឋកិច្ចមួយចំនួនក្នុងឆ្នាំ ២០២១ ថ្វីបើមានផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ក៏ដោយ វៀតណាមបានក្លាយជាប្រទេសមួយ ក្នុងចំណោមខឿនសេដ្ឋកិច្ចឈានមុខគេទាំង២០ នៅលើពិភពលោកអំពីពាណិជ្ជកម្មអន្តរជាតិ។ នេះជាការវាយតម្លៃក្នុងអត្ថបទសរសេរមួយដែលបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama នាពេលថ្មីៗនេះ។
រដ្ឋាភិបាលវៀតណាមបាននាំចេញវិធានការគាំទ្រដែលមិនធ្លាប់មានតាំងពីមុនមកដល់ប្រជាជននិងសហគ្រាសដែលរងផលប៉ះពល់ដោយសារកូវីដ១៩។ |
យោងតាមអត្ថបទនេះ វៀតណាមបានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ពី "Zero COVID" ទៅជាការសម្របខ្លួនប្រកបដោយមានភាពបត់បែននិងសុវត្ថិភាព គ្រប់គ្រងជំងឺរាតត្បាតឲ្យមានប្រសិទ្ធភាព ជួយរក្សាសកម្មភាពសេដ្ឋកិច្ច។
ដើម្បីមានមូលដ្ឋានគ្រឹះម៉ាក្រូដ៏រឹងមាំ រដ្ឋាភិបាលបានផ្តល់ការជួយឧបត្ថម្ភដែលមិនធ្លាប់មានតាំងពីមុនមក ដល់ប្រជាជននិងសហគ្រាសដែលរងផលប៉ះពាល់ដោយកូវីដ១៩ ទន្ទឹមនឹងការកែតម្រូវគោលនយោបាយឲ្យទាន់ពេលវេលា។មូលដ្ឋាននីមួយៗ ក៏បានអនុវត្តវិធីសាស្រ្តរបស់ខ្លួន ក្នុងការអនុវត្តគោលនយោបាយ និងគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅពីរទន្ទឹមគ្នា គឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងការអភិវឌ្ឍសេដ្ឋកិច្ចផង។ គោលនយោបាយ និងយុទ្ធសាស្ត្របែបនេះ បានពង្រឹងទំនុកចិត្តសាធារណៈចំពោះរដ្ឋាភិបាល និងលើកទឹកចិត្តប្រជាជនឱ្យរួមដៃគ្នាទប់ស្កាត់ជំងឺរាតត្បាត និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
គួរឲ្យកត់សម្គាល់ថា ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលវៀតណាមសម្រេចបានបានជាង ២៩ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៥០០ លានដុល្លារបើប្រៀបធៀបនឹងឆ្នាំ ២០២០។ GDP ក្នុងឆ្នាំ ២០២១ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងប្រហែល ២,៥៨% បើប្រៀបធៀបនឹងឆ្នាំ ២០២០៕