ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិអបអរសាទរចំពោះ​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិផ្នែកនារីវៀតណាម

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយនៅតំបន់អាស៊ីបានអបអរសាទរចំពោះស្នាដៃល្អឯករបស់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម ដែលជាលើកដំបូងដណ្ដើមបានកៅអីចូលរួមវគ្គផ្តាច់ព្រ័ត្រ World Cup ផ្នែកនារី ព្រមទាំងលើកសរសើរចំពោះការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ក្រុមបាល់ទាត់។
ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិអបអរសាទរចំពោះ​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិផ្នែកនារីវៀតណាម - ảnh 1កីឡាការិនីវៀតណាមសប្បាយរីករាយដោយដណ្ដើមបានកៅដីចូលរួមវគ្គផ្ដាច់ព្រ័ត្រ World Cup  (រូបថត៖ VNA)

ក្នុងអត្ថបទសរសេរ ដែលបានចុះផ្សាយនៅលើគេហទំព័រ sportsstar.thehindu.com បានចាត់ទុកថា ជ័យជម្នះនេះគឺជាព្រឹត្តិការណ៍គួរឲ្យចងចាំ ក្នុងដំណើរការជំនះពុះពារលើការលំបាករបស់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម  នៅពេល ដែលសមាជិកាមួយចំនួនក្នុងក្រុមបានឆ្លងជំងឺកូវីដ ១៩ ក្រោយពេលធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសអេស្ប៉ាញ។ ក្រៅពីនោះ ពួកគេក៏ស្ថិតក្នុងពូលប្រគួត ដែលមានក្រុមបាល់ទាត់ខ្លាំងៗដូចជា ជប៉ុន កូរ៉េខាងត្បូង និងមីយ៉ាន់ម៉ា។

គេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានវាយតម្លៃថា ក្រុមកីឡាការីនីជំរើសជាតិវៀតណាមលេងបានល្អ ដើម្បីដណ្ដើមកៅអីចូលរួម World Cup ផ្នែកនារីឆ្នាំ ២០២៣ នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ព្រមទាំងសង្កត់ធ្ងន់ថា នេះគឺជាជ័យជម្នះប្រវត្តិសាស្ត្ររបស់បាល់ទាត់វៀតណាម។ FIFA បានឲ្យដឹងថាវៀតណាមបានក្លាយទៅជាក្រុមបាល់ទាត់ផ្នែកនារី ទី ៥ របស់អាស៊ី ដែលបានចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅ អូស្ត្រាលី និងនូវែលសេឡង់។

ក្នុងអត្ថបទសរសេរ ដែលបានចុះផ្បាយនៅលើគេហទំព័រ outlookindia.com បានសង្កត់ធ្ងន់ថាក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាមបានចារឹកទំព័រប្រវត្តិសាស្ត្រនៅពេលដណ្ដើមបានកៅអីចូលរួមវគ្គផ្ដាច់ព្រ័ត្រ World Cup ផ្នែកនារី ឆ្នាំ ២០២៣ នៅអូស្ត្រាលី និងនូវែលសេឡង់ បន្ទាប់ពីយកឈ្នះលើក្រុមតៃប៉ិ (ចិន) ក្នុងវគ្គ play-off ក្នុង នៅ ប្រទេសឥណ្ឌា ដោយពិន្ទុ ២-១។

នៅលើគណនី Twitter ផ្លូវការរបស់គណៈកម្មការរៀបចំពាន់រង្វាន់បាល់ទាត់ផ្នែកនារីអាស៊ី ២០២២ (AFC Asian Women's Cup) និងនៅលើបណ្ដាញសង្គម Twitter នៃវគ្គផ្ដាច់ព្រ័ត្រ World Cup ២០២៣ របស់ FIFA ក៏បានអបអរសាទរចំពោះជ័យជម្នេះរបស់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ