ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិឧទ្ទេសនាមអំពីការធ្វើដំណើរទស្សនាឈូងសមុទ្រហាឡុង (Ha Long) ដោយឧទ្ធម្ភាគចក្រ
(VOVWORLD) - បុស្តិ៍ទូរទស្សន៍ CNN របស់អាមេរិកកាលពីថ្ងៃទី ៥ ខែមិថុនា បានផ្សាយថាការធ្វើដំណើរដោយនាវាទេសចរណ៍នៅលើឈូងសមុទ្រហាឡុង ( Ha Long ) គឺជារបៀបមួយដែលគួរធ្វើដំណើរកំសាន្តទេសចរណ៍នៅប្រទេស វៀតណាម ហើយឥឡូវនេះភ្ញៀវទទេសចរមានមធ្យោបាយមួយទៀតដើម្បីគយគន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅទីនេះដោយឧទ្ធម្ភាគចក្រ។
ភ្ញៀវទទេសចរអាចគយគន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅឈូងសមុទ្រ Ha Long ដោយឧទ្ធម្ភាគចក្រ |
ឧទ្ធម្ភាគចក្រដែលត្រូវបានប្រើប្រាស់សម្រាប់ភ្ញៀវទេសចរទៅកាន់ឈូងសមុទ្រ ហាឡុងនេះ គឺជាឧទ្ធម្ភាគចក្រកំរិតស្រាលប្រភេទ Bell 505 ដែលផលិតនៅសហរដ្ឋអាមេរិក មានកៅអីចំនួន ៥ ក្នុងនោះមានកៅអីចំនួន ៣ សម្រាប់ភ្ញៀវទេសចរ។ ពីខាងក្នុងឧទ្ធម្ភាគចក្រភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ធំទូលំទូលាយនៅឈូងសមុទ្រហាឡុងពីលើអាកាស។ គួរបញ្ជាក់ថា ទូរទស្សន៍ CNN បានលើកច្បាស់ថានេះមិនមែនជាលើកដំបូងដែលវៀតណាមបានដាក់ឲ្យប្រើប្រាស់សេវាកម្មទៅទស្សនាឈូងសមុទ្រហាឡុងដោយឧទ្ធម្ភាគចក្រនោះទេ។ មុននេះ ក្រុមហ៊ុនអាកាសចរណ៍ Hai Au ចំណុះសម្ព័ន្ធក្រុមហ៊ុន Thien Minh ក៏ធ្លាប់បានធ្វើអាជីវកម្មសេវាកម្មនេះ ដើម្បីទស្សនាឈូងសមុទ្រហាឡុងផងដែរ៕