ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ ជំរុញខ្លាំងក្លាថែមទៀតទំនាក់ទំនងវៀតណាម-អ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ៩ សីហា ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានបន្តផ្សាយព័ត៌មាន និងអត្ថបទជាច្រើនអំពីដំណើរបំពេញទស្សនកិច្ចផ្លូវការនៅអ៊ីរ៉ង់របស់ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាអ៊ីរ៉ង់ Mohammad Baqer Qalibaf។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ ជំរុញខ្លាំងក្លាថែមទៀតទំនាក់ទំនងវៀតណាម-អ៊ីរ៉ង់ - ảnh 1ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ទទួលស្វាគមន៍ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ TTXVN)

អត្ថបទក្រោមប្រធានបទ “អ៊ីរ៉ង់មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធជាមួយវៀតណាម” ចុះផ្សាយទាំងជាភាសាពែរ្ស អារ៉ាប់ និងអង់គ្លេស របស់ទីភ្នាក់ងារសារព័ត៌មាន TASNIM បានឲ្យដឹងថា នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue  នាយប់ថ្ងៃទី ៨ សីហា  ប្រធានាធិបតីអ៊ីរ៉ង់លោក Ibrahim Raisi បានសង្កត់ធ្ងន់ជាពិសេសលើសារៈសំខាន់នៃការរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងវៀតណាម ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ តាមនោះ ប្រទេសទាំងពីរត្រូវរួមគ្នាពង្រឹងនិងធានាផលប្រយោជន៍គ្នាទៅវិញទៅមក តាមរយៈទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែរឹងមាំជាង។

ទន្ទឹមនឹងនេះ ទូរទស្សន៍ Press TV បានដកស្រង់សម្តីប្រធានាធិបតីអ៊ីរ៉ង់ លោក Ibrahim Raisi ដែលបានលើកឡើងថា ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ មិនទាន់សក្តិសមជាមួយនឹងការអភិវឌ្ឍទំនាក់ទំនងនយោបាយដ៏ល្អនោះទេ។ លោកប្រធានាធិបតី Ibrahim Raisi បានជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងក្លាយជារបត់ដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ