ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់៖ វៀតណាមគឺជារង្វាស់នៃអ្វីៗគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19
(VOVWORLD) - ធនាគារ JP Morgan បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាម ក្នុងឆ្នាំ ២០២០ នឹងសម្រេចបាន៣,២% ហើយនឹងកើន ៧,១% នាឆ្នាំខាងមុខ។
ផ្ទាំងគំនូរឃោសនាសកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាត (រូបថត៖ TTXVN) |
វៀតណាមត្រូវបានប្រដូចជា រង្វាស់នៃអ្វីៗគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19។ អ្នកនិពន្ធ លោក Sven Heckle បានវាយតម្លៃដូច្នេះ នៅក្នុងអត្ថបទសរសេរ របស់លោកដោយកោតសរសើរនូវសមិទ្ធិផលក្នុងកាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក៏ដូចជាយថាទស្សន៍ដ៏ភ្លឺស្ថាង ស្ដីពីសេដ្ឋកិច្ចរបស់វៀតណាម ដែលបានចុះផ្សាយនៅលើគេហទំព័រ boerse-online.de របស់អាល្លឺម៉ង់កាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ។
ក្នុងអត្ថបទសរសេរនេះ លោក Sven Heckle បានរំលឹកអំពីបែបផែនក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយជោគជ័យរបស់វៀតណាម ព្រមទាំងអះអាងថា វៀតណាមបានចាកផុតពីវិបត្តិ COVID – 19 យ៉ាងល្អប្រសើរ ហើយនេះគឺជាប្រការដ៏អស្ចារ្យមួយ ដើម្បីនាំខឿនសេដ្ឋកិច្ចមានសន្ទុះកំណើនឡើងវិញ។
អត្ថបទសរសេរនេះបានដកស្រង់ការវាយតម្លៃអំពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម ដូចជា៖ ធនាគារ JP Morgan បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាម ក្នុងឆ្នាំ ២០២០ នឹងសម្រេចបាន៣,២% ហើយនឹងកើន ៧,១% នាឆ្នាំខាងមុខ។ តួលេខនេះគឺស្មើនឹងការវាយតម្លៃរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានវាយតម្លៃថា វៀតណាមនឹងសម្រេចបានកំណើនប្រមាណ ៧% ក្នុងឆ្នាំ ២០២១៕