ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់៖ វៀតណាមមានសុទិដ្ឋិនិយមអំពីយថាទស្សន៍សេដ្ឋកិច្ច
(VOVWORLD) - គេហទំព័រ DW (រលកអាល្លឺម៉ង់) នាថ្ងៃទី ២៤ ខែឧសភា បានចុះផ្សាយអត្ថបទសរសេរ ដោយលើកច្បាស់ថា បើទោះបីជាមានវិបត្តិសេដ្ឋកិច្ចពិភពលោក និងលទ្ធភាពឱនភាពនៅប្រទេសជិតខាង ដោយសារជំងឺរាតត្បាត Covid – 19 នោះ វៀតណាមនៅតែដាក់ចេញគោលដៅកំណើនសេដ្ឋកិច្ច ៥ % ក្នុងឆ្នាំនេះ។
សកម្មភាពផលិតសម្លៀកបំពាក់នៅក្រុមហ៊ុនមួយ(រូបថត៖ TTXVN) |
អត្ថបទសរសេរ បានឲ្យដឹងថា៖ គោល ដៅនេះត្រូវបាន នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc ប្រកាសនៅក្នុងសន្និសីទ តាមរយៈប្រព័ន្ធវីដេអូ នាពេលថ្មីៗនេះ ដោយមានការចូលរួម របស់តំណាងសហគ្រាសរាប់ពាន់អង្គភាពនៅក្នុង និងក្រៅប្រទេស។ គោលដៅដែលពោរពេញទៅដោយមហិច្ឆិតាដូចដែលបានពោលខាងលើគឺ ខ្ពស់ជាងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានអះអាងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងកើនឡើង ២,៧% ។ ទោះជាយ៉ាងណាក៏ដោយ សូម្បីតែការព្យាកររបស់ IMF ក៏បានវាយតម្លៃថាវៀតណាមបាននាំមុខ ប្រទេសជិតខាងនានា ហើយធានាថា វៀតណាមនឹងបន្តជាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍លឿនបំផុតនៅអាស៊ីអាគ្នេយ៍ បើទោះជាមានការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបនឹងអត្រាកំណើន ៧ ភាគរយ ក្នុងឆ្នាំ ២០១៩ ក៏ដោយ៕