ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Olaf Scholz មកកាន់ប្រទេសវៀតណាម

(VOVWORLD) - សារព័ត៌មានអាល្លឺម៉ង់នាថ្ងៃទី១២វិច្ឆិកាបានចុះផ្សាយព័ត៌មានក្នុងពេលដំណាលគ្នាអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រី អាល្លឺម៉ង់ Olaf Scholz នៅថ្ងៃទី១៣ និង១៤ ខែវិច្ឆិកា ដោយរំពឹងទុកថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ថែមទៀត។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Olaf Scholz មកកាន់ប្រទេសវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz (រូបថត៖ TTXVN)

កាសែតអាល្លឺម៉ង់ជាច្រើនដូចជា Welt, Spiegel, Merkur, វិទ្យុជាតិអាល្លឺម៉ង់ (Deutschlandfunk)... សុទ្ធតែបានចុះផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Scholz។ កាសែត Rhein Post (RP) បានជូនព័ត៌មានថា នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Scholz និងគណៈប្រតិភូធុរកិច្ចបានចាកចេញពីទីក្រុង ប៊ែកឡាំងនៅយប់ថ្ងៃទី ១២ ខែវិច្ឆិកាដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃមកកាន់ទ្វីបអាស៊ីដែលជាដំណើររយៈពេលវែងបំផុតរបស់មេដឹកនាំអាល្លឺម៉ង់ ចាប់តាំងពីលោករូបនេះបានឡើងកាន់តំណែងកាលពីខែធ្នូឆ្នាំមុន។ វៀតណាមជាទីតាំងដំបូងនៃដំណើរទស្សនកិច្ចរបស់លោក Scholz។

កាសែតពាណិជ្ជកម្ម (Handelsblatt) បានបញ្ជាក់ថា អាជីវកម្មអាល្លឺម៉ង់កំពុងផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសវៀតណាម ដើម្បីជៀសវាងហានិភ័យ។ គិតត្រឹមខែមីនា រហូតមកដល់ពេលនេះ រោងចក្រអាល្លឺម៉ង់ថ្មីជាង ១០ កន្លែង ត្រូវបានសាងសង់នៅក្នុងប្រទេសវៀតណាម។ អត្ថបទវាយតម្លៃថា និន្នាការនេះរបស់ក្រុមហ៊ុនអាល្លឺម៉ង់ដែលនឹងត្រូវបានដំណើរការល្អ តាមរយៈដំណើរទស្សនកិច្ចមកកាន់វៀតណាមរបស់នាយករដ្ឋមន្ត្រីអាល្លឺម៉ង់។ គណៈប្រតិភូសេដ្ឋកិច្ចអាល្លឺម៉ង់មួយក្រុមបានអមដំណើរនាយករដ្ឋមន្ត្រី Olaf Scholz ក្នុងដំណើរទស្សនកិច្ចនេះ។

ទាក់ទិននឹងទំនាក់ទំនងទ្វេភាគីអាល្លឺម៉ង់-វៀតណាម មជ្ឈដ្ឋានមន្ត្រីអាល្លឺម៉ង់បានវាយតម្លៃថា វៀតណាមជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរបស់អាល្លឺម៉ង់ ភាគីទាំងពីរអាចពង្រីកទម្រង់កិច្ចសហប្រតិបត្តិការផ្សេងៗគ្នា។ មជ្ឈដ្ឋានមន្ត្រីអាល្លឺម៉ង់ក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងអំឡុងពេលជំងឺរាត ត្បាតកូវីដ ១៩ ដែលក្នុងនោះ វៀតណាមបានបរិច្ចាគ និងឧបត្ថម្ភរបាំងមុខសម្រាប់ប្រទេសអាល្លឺម៉ង់ និងអាល្លឺម៉ង់បានជួយឧបត្ថម្ភវ៉ាក់សាំងជាង ១០ លានដូស សម្រាប់ វៀតណាម-ជាប្រទេសទទួលបានវ៉ាក់សាំងរបស់អាល្លឺម៉ង់ច្រើនបំផុត នៅលើពិភព លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ