ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ពន្យល់អំពីជោគជ័យរបស់វៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាត COVID-19

(VOVWORLD) -  គេហទំព័រ Marzahn-hellersdorf របស់អាល្លឺម៉ងទើបតែចុះផ្សាយអត្ថបទ ដោយវាយតម្លៃពីជោគជ័យរបស់វៀតណាមក្នុងយុទ្ធនាប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ក្នុងនោះបានកំណត់នូវកត្តាចំនួន ៣ រួមមាន ការឆ្លើយតបយ៉ាងឆាប់រហ័ស តាមដានប្រភពទាក់ទងរបស់អ្នកជំងឺនិងការផ្សព្វ ផ្សាយជាសាធារណៈ ដែលទាំងអស់នេះ គឺជាគន្លឹះសម្រាប់បកស្រាយជោគជ័យរបស់វៀតណាម។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ពន្យល់អំពីជោគជ័យរបស់វៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាត COVID-19 - ảnh 1គំនូរឃោសនាស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 (រូបថតៈ TTXVN)

គេហទំព័រនេះបានដកស្រង់សម្តីអ្នកជំនាញផ្នែកសុខភាពដែលនិយាយថា ការរួមបញ្ចូលគ្នានៃកត្តានានាពីការឆ្លើយតបយ៉ាងឆាប់រហ័សរបស់រដ្ឋាភិ បាលវៀតណាមដើម្បីរាំងស្កាត់ការឆ្លងរាលដាលនៃជំងឺ រហូតដល់ការតាម ដានទំនាក់ទំនងរបស់អ្នកជំងឺ ក៏ដូចជាធ្វើចត្តាឡីស័ក និងផ្សព្វ ផ្សាយយ៉ាងទូលំទូលាយ បានជួយប្រ ទេសជាតិមានចំនួនប្រជាជន ៩៥ លាននាក់នេះ គ្រប់គ្រងជំងឺរាតត្បាត បានយ៉ាងមានប្រសិទ្ធភាព ហើយគ្មាននរណាម្នាក់បានស្លាប់ដោយសារជម្ងឺដ៏កាចសាហាវនេះឡើយ។  យោងតាមអត្ថបទ វៀត ណាម បានត្រៀមឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺនេះមុនច្រើនសប្តាហ៍ ខណៈដែលបានកត់ត្រាករណីឆ្លងដំបូង ទោះបីចិននិងអង្គការសុខភាពពិភពលោកប្រកាសថាមិនទាន់មានភស្តុតាងច្បាស់លាស់នៃការឆ្លងពីមនុស្សទៅមនុស្ស។ ពោលគឺ វៀត ណាមមិនបានកត់ត្រាករណីឆ្លងថ្មីនៃ COVID-19 នៅក្នុងសហគមន៍អស់រយៈពេលជាង ៤០ ថ្ងៃ ហើយជីវ ភាពប្រចាំថ្ងៃរបស់ប្រជាជនកំពុងវិលត្រឡប់មករកសភាពធម្មតាវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ