ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា
(VOVWORLD) - គេហទំព័រអេឡិចត្រូនិក AcercandonosCultura ក៏បានភ្ជាប់នូវវីដេអូសង្ខេបអំពីដំណើរការបញ្ចប់សង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិករបស់ប្រជាជនវៀតណាម និងភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង។
អត្ថបទនៅលើគេហទំព័រ Acercandonos Cultura ។ រូបថត៖ TTXVN |
នាថ្ងៃទី ៣០ ខែមេសា គេហទំព័រអេឡិចត្រូនិក AcercandonosCultura របស់អាហ្សង់ទីន បានចុះផ្សាយអត្ថបទដិតអំពីទិវាឯកភាពប្រទេសជាតិរបស់វៀតណាម (៣០មេសា ១៩៧៥) ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ គូសសញ្ញាសម្គាល់ថា ភាគខាងត្បូងវៀតណាមត្រូវបានរំដោះទាំងស្រុង និងបញ្ចប់សង្រ្គាមតស៊ូប្រឆាំងនឹងអាមេរិករបស់ប្រជាជនវៀតណាម។ អត្ថបទដែលមានចំណងជើងថា "ការដួលរលំនៅទីក្រុងសាយហ្គននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥៖ ការបញ្ចប់សង្គ្រាមវៀតណាម និងឯកភាពប្រទេសជាតិ" ដោយបានសង្កត់ធ្ងន់ថា ជ័យជំនះថ្ងៃទី ៣០ ខែមេសា គឺជាជំហានបន្ទាប់នៃជ័យជំនះជាប្រវត្តិសាស្ត្រDien Bien Phu ថ្ងៃទី ៧ ខែឧសភាឆ្នាំ ១៩៥៤ លើកកំពស់តួនាទីរបស់លោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់បរទេសរបស់ប្រជាជនវៀតណាម។
នៅក្នុងអត្ថបទនោះ គេហទំព័រអេឡិចត្រូនិក AcercandonosCultura ក៏បានភ្ជាប់នូវវីដេអូសង្ខេបអំពីដំណើរការបញ្ចប់សង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិករបស់ប្រជាជនវៀតណាម និងភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង៕