ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនសង្កត់ធ្ងន់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៣ នៅអាមេរិកឡាទីន របស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ សារព័ត៌មានល្បីឈ្មោះជាច្រើននៅប្រទេសអាហ្សង់ទីនបានចុះផ្សាយអត្ថបទដែលបង្ហាញពីសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទៅកាន់សាធារណរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើត ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨-២៨ ខែមេសា។
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនសង្កត់ធ្ងន់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៣ នៅអាមេរិកឡាទីន របស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernandez នៅអាកាសយានដ្ឋានអន្តរជាតិ Antonio Maceo Grajales ។ រូបថត៖ Doan Tan/VNA

Resumen Latinoamericano ជាកាសែតប្រចាំថ្ងៃដែលបានបោះពុម្ពមិនត្រឹមតែនៅ ប្រទេសអាហ្សង់ទីនប៉ុណ្ណោះទេ ថែមទាំងនៅអ៊ុយរូហ្គាយ វេណេស៊ុយអេឡា គុយបា និងអឺរ៉ុប បានចុះផ្សាយអត្ថបទមួយរបស់លោកបណ្ឌិត Ruvislei González Sáez ដែលបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមបង្ហាញយ៉ាងច្បាស់លាស់ពី បំណងប្រាថ្នារបស់វៀតណាមក្នុងការពង្រឹងទំនាក់ទំនងពហុភាគីជាមួយប្រទេសចំនួនបីនៅអាមេរិកឡាទីន មិនត្រឹមតែលើបណ្តាញកិច្ចការបរទេសរបស់សភាប៉ុណ្ណោះទេ ថែមទាំងក្នុងគោលនយោបាយកិច្ចការបរទេសទាំងមូលរបស់វៀតណាម គឺជាអាទិភាពក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូប្រពៃណីក្នុងតំបន់។ យោងតាមអ្នកកាសែត González Sáez ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទៅកាន់ប្រទេសគុយបា អាហ្សង់ទីន និងអ៊ុយរូហ្គាយនឹងកំណត់ដំណាក់កាលថ្មីក្នុងការពង្រឹងទំនាក់ទំនងនយោបាយ និងនីតិបញ្ញត្តិ ព្រមទាំងបើកទំព័រថ្មីក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអាមេរិកឡាទីន។

ក្នុងឱកាសនេះ ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនជាច្រើនក៏បានសរសេរអត្ថបទដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទៅកាន់ប្រទេសអាមេរិកខាងត្បូងនេះ ហើយបានសម្តែងជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យយ៉ាងធំធេង រួមចំណែកធ្វើឱ្យ ស៊ីជម្រៅថែមទៀត និង ពង្រឹងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យថែមទៀត។

យោងតាមគេហទំព័រ abcmundial.com រដ្ឋាភិបាលអាហ្សង់ទីនតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាមក្នុងគោលនយោបាយកិច្ចការបរទេសរួមរបស់ខ្លួនជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក។ គេហទំព័រនេះបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទៅកាន់ប្រទេសអាហ្សង់ទីន បង្ហាញថា ប្រទេសអាមេរិកខាងត្បូងនេះគឺជាដៃគូដ៏សំខាន់បំផុតរបស់វៀតណាមនៅអាមេរិកឡាទីន។ លើលពីនេះទៅទៀត ដំណើរទស្សនកិច្ចនេះ ក៏មានគោលបំណងទទួលស្គាល់តួនាទី និងជំហររបស់ប្រទេសអាហ្សង់ទីនក្នុងឆាកអន្តរជាតិ ក៏ដូចជាការរួមចំណែកដ៏សំខាន់របស់ Buenos Aires ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក ដើម្បីពង្រឹងសន្តិភាព និងសុខដុមរមនា សន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុង អាមេរិកឡាទីន និងជុំវិញពិភពលោក។

ទន្ទឹមនឹងនោះ គេហទំព័រ acercandonaciones.com បានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទៅកាន់ប្រទេសអាហ្សង់ទីន គឺជាឱកាសដ៏ល្អដើម្បីចាប់ផ្តើមដំណាក់កាលថ្មីក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ