ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលេចធ្លោរបស់វៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ / ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២០) នៅក្នុងនាទី “ព្រឹត្តិការណ៍និងការអត្ថាធិប្បាយ” នៃកាសែតអេឡិចត្រូនិក    Al – Ahram ដែលបានចេញផ្សាយនាថ្ងៃទី៣១ ខែសីហា អ្នកកាសែត Kamal Gaballa បានមានអត្ថបទក្រោមចំណងជើងថា “ជោគជ័យដ៏ធំធេងរបស់វៀតណាមក្នុងពិធីគម្រប ខួប៧៥ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ” ។ 
ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលេចធ្លោរបស់វៀតណាម - ảnh 1 ដកស្រង់អត្ថបទសរសេររបស់អ្នកកាសែត Kamal Gaballa ដែលនិយាយអំពីទិវាបុណ្យឯករាជ្យជាតិវៀតណាម 

អ្នកនិពន្ធបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ជាប្រវតិ្តសាស្រ្តដ៏អង់អាចក្លាហាន ក្នុងរយៈពេល៧៥ ឆ្នាំរបស់ប្រជាជាតិ វៀតណាម ជាមួយនឹងសមិទ្ធិផលដ៏ធំធេងលើវិស័យសេដ្ឋកិច្ច សង្គម និងកិច្ចការបរទេស។ អ្នកនិពន្ធរូបនេះក៏បានសង្កត់ធ្ងន់ថាក្នុងដំណាក់កាលពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២០ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមមានស្ថិរភាពនិងរឹងមាំ អតិផរណាត្រូវបានគ្រប់គ្រង និងរក្សានៅក្នុងកំរិតទាប ព្រមទាំងបង្កើតបរិយាកាសនិងកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផងដែរ។

ទោះបីជារងផលប៉ះពាល់យ៉ាងអវិជ្ជមានដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែផលិតផលក្នុងស្រុកសរុបរបស់វៀតណាមក្នុងឆមាសទី១នៃឆ្នាំ ២០២០ នៅតែទទួលបានអត្រាកំណើនវិជ្ជមាន ពោលគឺកើនឡើង ១,៨១% ។ ចំពោះវិស័យកិច្ចការការបរទេសវិញ រហូតមកដល់ពេលនេះវៀតណាមបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣០ ហើយ។ នាបច្ចុប្បន្ននេះ វៀតណាមកំពុងដើរតួនាទីដ៏សំខាន់ពីមួយថ្ងៃទៅមួយថ្ងៃលើផែនទីនយោបាយនិងការទូតសកលលោក តាមរយៈការកាន់តំណែងជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ព្រមទាំងចូលរួមចំណែកក្នុងជួរកងកម្លាំងរក្សាសន្តិភាពរបស់ វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ