ប្រមុខ UN បានជួបប្រជុំ​ត្រីភាគី​ជាមួយមេដឹកនាំអ៊ុយក្រែន និងទួរគី ដើម្បីស្វែង​រក​វិធីបញ្ចប់ជម្លោះ

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បានជួបប្រជុំត្រីភាគីជាមួយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីទួរគី លោក Tayyip Erdogan ដោយពិភាក្សាអំពីវិធីដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ 
ប្រមុខ UN បានជួបប្រជុំ​ត្រីភាគី​ជាមួយមេដឹកនាំអ៊ុយក្រែន និងទួរគី ដើម្បីស្វែង​រក​វិធីបញ្ចប់ជម្លោះ - ảnh 1កិច្ចប្រជុំត្រីភាគីនៅទីក្រុង Lvov ប្រទេសអ៊ុយក្រែន នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២។ (រូបថត៖ AFP/ TTXVN)

ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃទី១៨ ខែសីហា នៅទីក្រុង Lvov ភាគខាងលិចប្រទេសអ៊ុយក្រែន ប្រធានាធិបតីទួរគីលោក Erdogan បានឲ្យដឹងថា លោករួមជាមួយសមភាគីអ៊ុយក្រែន និងអគ្គលេខាធិការអង្គការសហប្រជាជាតិបានពិភាក្សាអំពីការចាប់ផ្តើមឡើងវិញកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី ដោយផ្អែកលើបរិយាកាសវិជ្ជមាននាពេលថ្មីៗនេះ បណ្តាល់មកដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដែលអង្គការសហប្រជាជាតិធ្វើជាអ្នកសម្របសម្រួល។ ភាគីទាំងបីក៏បានពិភាក្សាអំពីការដោះដូរអ្នកទោសរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយប្រធានាធិបតីទួរគីនឹងពិភាក្សាអំពីបញ្ហានេះជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin។ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំត្រីភាគីនេះដែរ អ៊ុយក្រែន និងអង្គការសហប្រជាជាតិបានឯកភាពគ្នាលើបញ្ហាទាក់ទងនឹងបេសកកម្មរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។ មុននេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres បានស្នើឲ្យបង្កើតតំបន់គ្មានយោធានៅជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ក្នុងបរិបទដែលរុស្ស៊ី និងអ៊ុយក្រែនចោទប្រកាន់គ្នាទៅវិញទៅមកពីការបាញ់ប្រហាររោងចក្រនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ