ប្រមុខរដ្ឋបារាំង-ចិនជួបសន្ទនាតាមទូរស័ព្ទដោយអំពាវនាវឱ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនង EU-ចិន

(VOVWORLD) - ប្រធានាធិបតីបារាំង Emmanuel Macron បានជួប សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន Xi Jinping នៅថ្ងៃទី ២៦ ខែតុលា ដើម្បីពិភាក្សាលើប្រធានបទជាច្រើន។

ប្រមុខរដ្ឋបារាំង-ចិនជួបសន្ទនាតាមទូរស័ព្ទដោយអំពាវនាវឱ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនង EU-ចិន - ảnh 1ប្រធានាធិបតីបារាំង Emmanuel Macron (រូបថត៖ Reuters)

ក្នុងជំនួបនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឱ្យភាគីទាំងពីរបន្តធ្វើឱ្យមានតុល្យភាពឡើងវិញនៃទំនាក់ទំនងអឺរ៉ុប-ចិន ឆ្ពោះទៅរកការបង្កើត "យន្តការទៅវិញទៅ មក" ធំជាង ជាពិសេស ក្នុងការទាក់ទងផ្ទាល់នឹងទីផ្សារ។ នេះបើយោងតាមសេចក្តីប្រ កាសរបស់វិមានប្រធានាធិបតីបារាំង។ តាមនោះ ប្រធានាធិ បតីបារាំងក៏បានអំពាវនាវដល់ភាគីចិនឱ្យបង្កើតវិធីសាស្រ្តបែបស្ថាបនាបន្ថែមទៀត ដោយដកចេញនូវវិធានការបង្ខិតបង្ខំប្រឆាំងនឹងរដ្ឋសមាជិកសហភាពអឺរ៉ុប ក៏ដូចជាសមាជិកសភាអឺរ៉ុបផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីបារាំងបានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក Xi Jinping ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកទឹកចិត្តប្រទេសចិនឱ្យប្រកាសព័ត៌មានលម្អិតនៃយុទ្ធសាស្ត្របរិស្ថានជាតិរបស់ខ្លួន និងដាក់ចេញរាល់ប្តេជ្ញាមានមហិច្ឆតាជាង សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ចំពោះទំនាក់ទំនងទ្វេភាគីរវាងបារាំង និងចិន ប្រមុខរដ្ឋទាំងពីរបានឯកភាពរក្សាទំនាក់ទំនងជិតស្និទ្ធ ដើម្បីជំរុញគម្រោងដែលកំពុងអនុវត្តក្នុងវិស័យយុទ្ធសាស្ត្រឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ