ប្រមុខរដ្ឋរាប់សិបនាក់ចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតប្រធានាធិបតី បារាំង លោក Jacques Chirac

(VOVWORLD) -អំពីភាគីថ្នាក់ដឹកនាំបារាំងមានវត្តមានរបស់ ប្រធានាធិបតី លោក Emmanuel Macron អតីតប្រធានាធិបតី លោក Valéry Giscard d'Estaing លោក Nicolas Sarkozy លោក François Hollande និងថ្នាក់ដឹកនាំនយោបាយបារាំងមួយចំនួនទៀតផងដែរ។
ប្រមុខរដ្ឋរាប់សិបនាក់ចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតប្រធានាធិបតី បារាំង លោក Jacques Chirac - ảnh 1ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់ អតីតប្រធានាធិបតីបារាំង លោក Jacques Chirac 

នាថ្ងៃទី ៣០ ខែកញ្ញាបារាំងបានរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់ អតីតប្រធានាធិបតីបារាំង លោក Jacques Chirac។ ក្នុងចំណោមថ្នាក់ដឹកនាំនយោបាយបរទេសប្រមាណ ១០០ រូប ដែលបានចូលរួមពិធីបុណ្យសពនេះ មានប្រមុខរដ្ឋ និងអតីតប្រមុខរដ្ឋ ដូចជា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella នាយករដ្ឋមន្ត្រីលីបង់ លោក Saad Hariri ព្រះមហក្សត្រ ហ្ស៊កដានី លោក Abdallah។ អំពីភាគីថ្នាក់ដឹកនាំបារាំងមានវត្តមានរបស់ ប្រធានាធិបតីលោក Emmanuel Macron អតីតប្រធានាធិបតី លោក Valéry Giscard d'Estaing លោក Nicolas Sarkozy លោក François Hollande និងថ្នាក់ដឹកនាំនយោបាយបារាំងមួយចំនួនទៀតផងដែរ។

ពិធីបុណ្យសពបានប្រព្រឹត្តិទៅជាផ្លូវការចាប់ពីម៉ោង ១២ ថ្ងៃទី ៣០ ខែកញ្ញា (ម៉ោងនៅបារាំង) ក្រោមអធីបតីភាព របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron។ ក្នុងអំឡុងពេលនៃបុណ្យសពថ្នាក់ជាតិនេះ ប្រជាជនបារាំងរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅវិហារ Saint Sulpice ដើម្បីគោរពវិញ្ញាណក្ខ័ន្ធដល់លោកប្រធានាធិបតីជំនាន់ទី ២២ របស់បារាំងជាលើកចុងក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ