ប្រមុខហុងកុង (ចិន) អះអាងថា ច្បាប់សន្តិសុខជាតិជួយរក្សាស្ថិរភាព
(VOVWORLD) - លោកស្រី Carrie Lam ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង បានលើកច្បាស់ថា ច្បាប់សន្តិសុខជាតិនៅហុងកុង ត្រឹមតែធ្វើចំណាត់ការចំពោះបទឧក្រិដ្ឋកម្ម ដែលមានលក្ខណៈបន្ទាន់ប៉ុណ្ណោះ ។
ប្រជាជនបានសម្តែងការគាំទ្រចំពោះការផ្តល់សច្ចាប័នលើច្បាប់សន្តិសុខជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុងនៅប្រទេសចិន (រូបថត៖ THX / TTXVN) |
គោលដៅនៃច្បាប់សន្តិសុខជាតិនៅហុងកុង គឺ ស្ដារ និងរក្សាស្ថិរភាពសម្រាប់តំបន់រដ្ឋបាលពិសេស។ លោកស្រី Carrie Lam ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) បានអះអាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៦ ខែកក្កដា ដោយប្រកាស“បទបញ្ញត្តិលម្អិតស្ដីពីការ អនុវត្តមាត្រា ៤៣ នៃច្បាប់ការពារសន្តិសុខជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុង”ហើយបទបញ្ញត្តិនេះបានចូលជាធរមាននៅថ្ងៃទី ៧ ខែកក្កដា។
លោកស្រី Carrie Lam ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង បានលើកច្បាស់ថា ច្បាប់សន្តិសុខជាតិនៅហុងកុង ត្រឹមតែធ្វើចំណាត់ការចំពោះបទឧក្រិដ្ឋកម្ម ដែលមានលក្ខណៈបន្ទាន់ប៉ុណ្ណោះ ។ លោកស្រីបានសង្កត់ធ្ងន់ថា ច្បាប់នេះមិនត្រឹមតែមិនបង្កភាពភ័យខ្លាចប៉ុណ្ណោះទេ ថែមទាំងស្តារស្ថិរភាពដល់ហុងកុងទៀតផង។ រាល់វិធានការ ក្នុង“ បទបញ្ជាប្រតិបត្តិ”គឺសុទ្ធតែដើម្បីសិទ្ធិមនុស្ស ដូច្នេះហើយ មនុស្សដែលគោរពច្បាប់នឹងមិនចាំបាច់ព្រួបារម្ភអ្វីឡើយ៕