ប្រមុខអង្គការសហប្រជាជាតិធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែន
(VOVWORLD) - រថភ្លើងដឹកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងគណៈប្រតិភូនៃអង្គការពិភពលោកនេះ នៅថ្ងៃទី ១៧ ខែសីហាបានមកដល់ទីក្រុង Lvov របស់អ៊ុយក្រែន។
ការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសថា លោក Guterres នឹងជួបជាមួយមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky នៅទីក្រុង Lvov និងអញ្ជើញទៅទស្សនាទីក្រុងកំពង់ផែ Odessaផងដែរ។ នៅថ្ងៃទី ២០ ខែសីហា លោក Guterres នឹងចាកចេញពីប្រទេសអ៊ុយក្រែន ហើយធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី ជាកន្លែងដែលលោកនឹងជួបប្រជុំជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan; ហើយបានទៅទស្សនាមជ្ឈមណ្ឌលសម្របសម្រួល ដែលត្រូវបានរៀបចំឡើងជាផ្នែកមយយនៃកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលអ៊ុយក្រែននិងរុស្ស៊ីបានចុះហត្ថលេខាកាលពីខែកក្កដា ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងតួកគី។
ក្នុងពេលជាមួយគ្នានោះ នាវាដឹកទំនិញចំនួន ៥គ្រឿងបានចូលចតនៅកំពង់ផែ Chornomorsk នៅលើឆ្នេរសមុទ្រខ្មៅនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៧ ខែសីហា ដើម្បីដឹកជញ្ជូនកសិផលជាង ៧០.០០០ តោន។ នេះត្រូវបានចាត់ទុកថា ជាចំនួននាវាដឹកកសិផលច្រើនបំផុត ដែលត្រូវបានដាក់ពង្រាយក្រោមកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលអ៊ុយក្រែននិងរុស្ស៊ីបានចុះហត្ថលេខាកាលពីខែកក្កដាក្រោមការធានារបស់អង្គការសហប្រជាជាតិនិងតួកគី៕