បរិមាណជនចំណាកស្រុកខុសច្បាប់ចូលទ្វីបអឺរ៉ុប បំបែកកំណត់ត្រានៅឆ្នាំ២០២១
(VOVWORLD) - នៅថ្ងៃទី១១ ខែមករា ទីភ្នាក់ងារព្រំដែនអឺរ៉ុប (Frontex) បានប្រកាសទិន្នន័យដែលបង្ហាញថា ជនចំណាកស្រុកខុសច្បាប់ចំនួនជិត ២០០.០០០ នាក់បានចូលមកបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) កាលពីឆ្នាំមុន។ នេះគឺជាបរិមាណខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ ហើយ ៥៧% ខ្ពស់ជាងឆ្នាំ ២០២០។
ជនចំណាក់ស្រុកស្វែងរកផ្លូវទៅកាន់អឺរ៉ុប ក្នុងបរិបទនៃការកើនឡើងអំពើហិង្សានៅអាហ្វហ្គានីស្ថាន(២០២១)។ (រូបថត៖ Reuters) |
Frontex ក៏បានគូសបញ្ជាក់ផងដែរថា ចំនួនជនចំណាកស្រុកខុសច្បាប់ខ្ពស់បំបែកកំណត់ត្រាបានចូលមកសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២១ បានបង្ហាញថា ការកើនឡើងនៃសម្ពាធការធ្វើចំណាកស្រុកមិនត្រឹមតែដោយសារវិធានការរឹតបន្តឹងការធ្វើដំណើរសកលប៉ុណ្ណោះទេ រួមទាំងការកើនឡើងយ៉ាងខ្លាំងនៃលំហូរជនចំណាកស្រុកផងដែរ ដែលភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា ឆ្លងកាត់ប្រទេសបេឡារុស្ស។ Frontex ក៏បានកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃបរិមាណជនចំណាកស្រុកទៅកាន់តំបន់មេឌីទែរ៉ាណេភាគកណ្តាល បាល់កង់ខាងលិច និងស៊ីប។
យោងតាម Frontex នៅឆ្នាំ ២០២១ ប្រជាជនស៊ីរីមានចំនួនច្រើនបំផុត ក្នុងលំហូរជនចំណាកស្រុកខុសច្បាប់ចូលមកសហភាពអឺរ៉ុប បន្ទាប់មកគឺពលរដ្ឋទុយនីស៊ី ម៉ារ៉ុក អាល់ហ្សេរី និងអាហ្វហ្គានីស្ថាន៕