បរិមាណជនរងគ្រោះក្នុងការផ្ទុះនៅទីក្រុង Tianjin (ចិន) បន្តកើនឡើង

បរិមាណជនរងគ្រោះក្នុងការផ្ទុះនៅទីក្រុង Tianjin (ចិន) បន្តកើនឡើង - ảnh 1
បរិមាណជនរងគ្រោះក្នុងការផ្ទុះនៅទីក្រុង Tianjin (ចិន) បន្តកើនឡើង (Image: VNA)


(VOVworld) – គិតដល់ព្រឹកថ្ងៃទី ១៦ សីហា សាកសពចំនួន ១១២ នាក់ត្រូវបាន
 រកឃើញក្នុងការផ្ទុះធំចំនួន ២ លើកដែលបានកើតមានឡើងនៅទីក្រុង Tianjin
ភាគខាងជើងចិននាថ្ងៃទី ១២ សីហាមក។ មនុស្សចំនួន​ ៩៥ នាក់ត្រូវបាត់ខ្លួន
ក្នុងនោះមានអ្នកពន្លត់អគ្គីភ័យចំនួន​ ៨៥ នាក់។ មនុស្សចំនួន ៧២២ នាក់រងរបួស
ដែលកំពុងត្រូវបានពន្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមានមនុស្សចំនួន ៥៨ នាក់
ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រដ្ឋអំណាចិនបានជំលៀសប្រជាពលរដ្ឋដែលរស់នៅ
ក្នុងរង្វាន់ ៣ គីឡូម៉ែត្រពីកន្លែងកើតហេតុដោយការព្រួយបារម្ភឆ្លងជាតិគីមីពុល។
 ប្រធានរដ្ឋចិន លោក Xi Jinping បានចេញសារាចរណ៍ស្នើរឲ្យរដ្ឋអំណាច ក្នុង
តំបន់ដកចេញមេរៀនដ៏ជ្រាលជ្រៅពីការផ្ទុះធំនេះដែលបង្កមហន្តរាយដ៏ធ្ងន់ធ្ងរ
ទាំងខាងសម្ភរៈនិងជីវិតមនុស្សនៅទីក្រុង Tianjin៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ