បរិមាណ​​ភ្ញៀវ​ទៅ​កាន់​ខេត្តទាំង​៨​នៅ​ភូមិ​​ភាគ​ពាយ័ព្យបើក​ទូលាយ និង​​ទីក្រុង​ហូជីមិញ​បាន​​កើន​ឡើងខ្ពស់​

(VOVWORLD) - ក្នុងឆ្នាំ ២០២៣ ចំនួនភ្ញៀវទេសចរសរុបទៅកាន់ខេត្តចំនួន ៨ នៅភូមិភាគពាយ័ព្យបើកទូលាយ និងទីក្រុងហូជីមិញបានកើនឡើងដល់ ៦៩,២ លាននាក់ ស្មើនឹង ១០៥% នៃផែនការឆ្នាំ ២០២៣ កើនជិត ២៨% បើធៀបនឹងឆ្នាំ ២០២២; ស្រូបយកប្រហែល ៥៨% នៃចំនួនភ្ញៀវទេសចរទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៣។
បរិមាណ​​ភ្ញៀវ​ទៅ​កាន់​ខេត្តទាំង​៨​នៅ​ភូមិ​​ភាគ​ពាយ័ព្យបើក​ទូលាយ និង​​ទីក្រុង​ហូជីមិញ​បាន​​កើន​ឡើងខ្ពស់​ - ảnh 1ផ្សព្វផ្សាយរូបភាព Sa Pa - Lao Cai ដល់មិត្តភក្តិទូទាំងប្រទេស។ រូបថត៖ baolaocai.vn

ប្រាក់ចំណូលសរុបពីទេសចរណ៍របស់ក្រុមសហការនេះ សម្រេចបានជាង ២០៥.០០០ ពាន់លានដុង (ជិត ៨,៥ពាន់លានដុល្លារអាមេរិក) ស្មើនឹង ១០២,៧% នៃផែនការឆ្នាំ។ នេះគឺជាព័ត៌មានដែលត្រូវបានប្រកាសនៅក្នុងសន្និសីទបូកសរុបកម្មវិធីសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ការចងសម្ព័ន្ធទេសចរណ៍រវាងខេត្តចំនួន៨ ភូមិភាគពាយ័ព្យបើកទូលាយ និងទីក្រុងហូជីមិញឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែធ្នូ នៅទីក្រុង Sa Pa ខេត្ត Lao Cai។ តួលេខទាំងនេះបញ្ជាក់ពីប្រសិទ្ធភាព និងការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃវិស័យទេសចរណ៍នៅក្នុងក្រុមសហការនេះ។

បរិមាណ​​ភ្ញៀវ​ទៅ​កាន់​ខេត្តទាំង​៨​នៅ​ភូមិ​​ភាគ​ពាយ័ព្យបើក​ទូលាយ និង​​ទីក្រុង​ហូជីមិញ​បាន​​កើន​ឡើងខ្ពស់​ - ảnh 2បរិយាកាសតាំងពិព័រណ៍ ជំរុញទេសចរណ៍ខេត្ត Hoa Binh ក្នុងពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២៣។ រូបថត៖ baolaocai.vn

ដើម្បីបន្តជំរុញសកម្មភាពចងសម្ព័ន្ធសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍របស់ក្រុម ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ក្នុងសន្និសីទនេះ គណៈប្រតិភូបានឯកភាពថា នៅឆ្នាំ២០២៤ ក្រុមសហការគួរតែបន្តពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍។ ជាពិសេស ការកសាងមូលដ្ឋានទិន្នន័យជាតិ ប្រព័ន្ធទិន្នន័យទេសចរណ៍រួមគ្នា ក៏ដូចជាការកសាងគោលដៅប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ