បរិមាណភ្ញៀវទេសចរណ៍នៅតំបន់មួយចំនួនកើនយ៉ាងខ្លាំងក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណី

បរិមាណភ្ញៀវទេសចរណ៍នៅតំបន់មួយចំនួនកើនយ៉ាងខ្លាំងក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណី - ảnh 1
ភ្ញៀវទេសចរណ៍អន្តរជាតិទៅទស្សនាតំបន់ជនបទវៀតណាម

(VOVworld) - មន្ទីរគយនៅច្រកទ្វារព្រលានយន្តហោះអន្តរជាតិ Noi Bai នៅរដ្ឋធានី
ហាណូយបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៧ កុម្ភៈដល់ថ្ងៃទី១០ កុម្ភៈ (ត្រូវនឹងថ្ងៃទី
២៩ ខែទី១២ ឆ្នាំ២០១៥ ដល់ថ្ងៃទី៣ ខែ ទី១ ឆ្នាំ២០១៦​ តាមច័ន្ទគតិ) មានភ្ញៀវជាង
៥ម៉ឺន៣ពាន់នាក់បានចេញចូលទីក្រុងហាណូយតាមច្រកទ្វារព្រលានយន្តហោះ
អន្តរជាតិ Noi Bai។ក្នុងចំណោមភ្ញៀវទាំងនេះ ភាគច្រើនគឺអាណិកជនវៀតណាម
វិលត្រឡប់មកស្រុកកំណើតនិងភ្ញៀវទេសចរណ៍អន្តរជាតិ។
ក្នុងរយៈពេល៣ថ្ងៃដើមនិទាឃរដូវឆ្នាំវកអដ្ឋស័ក២០១៦ ទីក្រុង Da Nang ភាគ
កណ្ដាលវៀតណាមបានទទួលភ្ញៀវទេសចរណ៍ជាង២សែននាក់ កើនឡើង១៦%
 បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ក្នុងនោះ បរិមាណភ្ញៀវអន្តរជាតិគឺ
៧៨ពាន់នាក់។លោក Tran Chi Cuong នាយករងមន្ទីរវប្បធម៌ - កីឡានិងទេសចរ
ណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖
“ឆ្នាំនេះ គោលដៅរបស់ទីក្រុងគឺខំប្រឹងប្រែងលើកកំពស់គុណភាព សេវាកម្មទេស
ចរណ៍។ទីពីរគឺបើកទូលាយបន្ថែមសេវាកម្មកំសាន្ត សំដៅបង្កើនបន្ថែមរយៈពេល
ស្នាក់នៅទីក្រុងរបស់ភ្ញៀវទេសចរណ៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ