បរិមាណភ្ញៀវទេសចរអន្តរជាតិមកដល់ទីក្រុងដាណាំងក្នុងឱកាសបុណ្យតេតឆ្នាំជូតទោស័កកើនជាង១៣%

(VOVWORLD) - ក្នុងឱកាសបុណ្យតេតនេះដែរ មន្ទីរទេសចរណ៍ទីក្រុងដាណាំងនឹង សហការជាមួយបណ្ដាអង្គភាព សហគ្រាស រៀបចំសកម្មភាព ព្រឹត្តិការណ៍ អបអរសាទរឆ្នាំថ្មីជាច្រើន។ 
បរិមាណភ្ញៀវទេសចរអន្តរជាតិមកដល់ទីក្រុងដាណាំងក្នុងឱកាសបុណ្យតេតឆ្នាំជូតទោស័កកើនជាង១៣% - ảnh 1ភ្ញៀវទេសចរដើរកំសាន្តនៅតាមមាត់ទន្លេ Han ទីក្រុងដាណាំង (រូបថត៖ TTXVN) 

  ក្នុងឱកាសបុណ្យតេតឆ្នាំជូតទោស័ក២០២០ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃ ទី២៩ខែមករា បរិមាណភ្ញៀវទេសចរអន្តរជាតិមកដល់ទីក្រុងដាណាំងភាគ កណ្ដាលវៀតណាម ត្រូវបានប៉ាន់ស្មានសម្រេចបាន១៨សែននាក់ កើនជាង ១៣%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។

        ក្នុងឱកាសបុណ្យតេតនេះដែរ មន្ទីរទេសចរណ៍ទីក្រុងដាណាំងនឹង សហការជាមួយបណ្ដាអង្គភាព សហគ្រាស រៀបចំសកម្មភាព ព្រឹត្តិការណ៍ អបអរសាទរឆ្នាំថ្មីជាច្រើន។ ក្នុងនោះមានព្រឹត្តិការណ៍លេចធ្លោមួយចំនួនដូច ជា៖ វិថីផ្កាបុណ្យតេតនៅតាមមាត់ទន្លេ Han ទាំងសង្ខាង និងទីកន្លែងមួយ ចំនួនទៀតនៅមជ្ឈមណ្ឌលទីក្រុង កម្មវិធីបាញ់កាំជ្រួចនារាត្រីឆ្លងឆ្នាំថ្មី និង កម្មវិធីវប្បធម៌សិល្បៈជាច្រើនផ្សេងៗទៀត៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ