|
បរិមាណអ្នកស្លាប់ក្នុងករណីបាក់អាគ៌ាប្រគួតកីឡាភាគខាងត្បូងកូរ៉េខាងត្បូងកើនឡើង (yonhap) |
Vovworld-គិតមកដល់ព្រឹកថ្ងៃទី១៨កុម្ភៈ បានមានមនុស្សចំនួន៩នាក់ត្រូវស្លាប់ ៧៨នាក់រងរបួសនិង១៧នាក់ត្រូវជាប់គាំងនៅគំនរបែកបាក់ដំបូលអាគ៌ាប្រគួតកីឡា
នៅ Gyeongju ឆ្ងាយពីទីក្រុង Seoul ប្រមាណ៣៧០គីឡូម៉ែត្រ។
ករណីបាក់ដំបូលនេះបានកើតមានឡើងពេលដែលមាននិស្សិតមហាវិទ្យាល័យ
ភាសាបរទេស Busan ចំនួន៧រយនាក់បានចូលរួមពិធីស្វាគមន៍និស្សិតថ្មីចូលរៀន។ ព្រិលធ្លាក់ខ្លាំងត្រូវបានចាត់ទុកជាមូលហេតុបណ្ដាលឲ្យមានការបាក់ដំបូលអាគ៌ា
ប្រគួតកីឡានេះ។ រដ្ឋអំណាចដំបន់បានចាត់ក្រុមជួយសង្គ្រោះចំនួន១៥ ក្នុងនោះមាន
អង្គភាពកងទ័ពនៅដំបន់និងបន្តចាត់ក្រុមជួយសង្គ្រោះផ្សេងទៀតទៅកន្លែងកើតហេតុ។ លោកនាយករដ្ឋមន្ត្រី Chong Hong Jun មុននោះបានបញ្ជាដំណើរការជួយសង្គ្រោះដោយ
ការខំប្រឹងប្រែងខ្ពស់បំផុត។
នាបច្ចុប្បន្នមិនទាន់មានព័ត៌មានទាក់ទិនដល់លទ្ធភាពមាននិស្សិតវៀតណាមនៅ
មហាវិទ្យាល័យភាសាបរទេស Busan បានចូលរួមពិធីនេះនៅឡើយ៕