ប្រមូលផ្ដុំកងកម្លាំងនិងមធ្យោបាយដើម្បីជំនះពុះពារលើមហន្តរាយដោយសារខ្យល់ព្យុះ
(VOVWORLD) - គិតដល់វេលាម៉ោង២រសៀលថ្ងៃទី៤ ខែសីហា ខ្យល់ព្យុះ WIPHA បាន បណ្ដាលអោយមនុស្សចំនួន៦នាក់បានស្លាប់និង១៤នាក់បាត់ខ្លួន។ ខេត្ត Thanh Hoa ជាតំបន់ដែលរងការខូចខាតធ្ងន់ធ្ងរបំផុតដោយមានមនុស្ស៣នាក់បានស្លាប់ និង១២នាក់បាត់ខ្លួន។
ភូមិ Sa Na ស្រុក Quan Son ខេត្ត Thanh Hoa ភាគកណ្ដាលវៀតណាមរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះនិងទឹកជំនន់ (រូបថត៖ nhandan.vn) |
នារសៀលថ្ងៃទី៤ ខែសីហា ក្រុមការងារនៃក្រសួងកសិកម្មនិងអភិវឌ្ឍជន បទវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីលោក Nguyen Hoang Hiep និងក្រុមការ ងាររបស់ខេត្ត Thanh Hoa បានមក ដល់ភូមិ Sa Na ស្រុក Quan Son ដើម្បីសួរ សុខទុក្ខ លើកទឹកចិត្តប្រជាជន ព្រមទាំងបញ្ជាណែនាំការងារជំនះពុះពារលើ មហន្តរាយដោយសារខ្យល់ព្យុះផងដែរ។ ទន្ទឹមនឹងនោះ បណ្ដាកម្លាំងសមត្ថកិច្ច និងអាជ្ញាធរតំបន់ ក៏បានកៀងគរកម្មាភិបាល យុទ្ធជនកម្លាំងប្រដាប់អាវុធនិង ប្រជាជនចំនួន ៥០០នាក់ ចូលរួមការងារស្វែងរកមនុស្សបាត់ខ្លួនផងដែរ។
រួមជាមួយខេត្ត Thanh Hoa ខេត្តក្រុងផ្សេងៗក៏កំពុងប្រមូលផ្ដុំកងកម្លាំង មធ្យោបាយ សហការយ៉ាងស្អិតរមួតជាមួយអង្គភាពទាក់ទិននានា ដើម្បីអនុវត្ត ការងារជំនះពុះពារលើផលវិបាកផងដែរ។ លោក Ho Tien Thieu អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត Lang Son បានអោយដឹងថា៖
“យើងខ្ញុំកំពុងបញ្ជាណែនាំអោយកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរស្រុកនានា ជំនះពុះពារដោយភ្លាមមួយរំពេចលើការខូចខាតគ្រាដំបូងដែលខ្យល់ព្យុះបង្កឡើង។ យើងខ្ញុំនឹងជួយប្រជាជនជួសជុលផ្ទះហើយស្ដារការធ្វើផលិតកម្មនិងសកម្ម ភាពប្រចាំថ្ងៃឡើងវិញ។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏បន្តបញ្ជាណែនាំអោយបណ្ដា ទីក្រុង ស្រុក មន្ទីរ និងស្ថាប័នទៅត្រួតពិនិត្យនៅតំបន់នានាដែលមានគ្រោះ អាសន្នស្រុតបាក់ដី ទឹកជំនន់ ដើម្បីចាត់វិធានការអោយបានទាន់ពេលវេលា បន្ធូរបន្ថយការខូច ខាតអោយបានតិចបំផុត”៕