ប្រមូលផ្ដុំគ្រប់ប្រភពកំលាំងលើកកំពស់គុណភាពពិនិត្យព្យាបាលជំងឺនៅទីក្រុងហូជីមិញ។

ប្រមូលផ្ដុំគ្រប់ប្រភពកំលាំងលើកកំពស់គុណភាពពិនិត្យព្យាបាលជំងឺនៅទីក្រុងហូជីមិញ។ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (VOV)



        VOV-នាព្រឹកថ្ងៃទី៧កញ្ញានៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​
វៀត​ណាមលោក Nguyen Tan Dung បានធ្វើការជាមួយគណៈកម្មាធិការប្រជាជន​
ទីក្រុង​ហូជីមិញអំពីការងារបន្ថយការហួសកំរិតនៅមន្ទីពេទ្យ។ ថ្លែងមតិនៅពិធី​
ធ្វើការ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋបានយក​ចិត្ត​ទុកដាក់ជាពិសេសដល់ការងារថែទាំការពារសុខភាពប្រជាជន។ ភារកិច្ចមួយ​ក្នុង
ចំណោមភារកិច្ចអាទិភាពគឺកាត់បន្ថយស្ថានភាពអ្នកជំងឺច្រើនលើសលប់នៅ​
បណ្ដាមន្ទីពេទ្យជំនាញ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖

        “យើងត្រូវប្រមូលកំលាំងវិនិយោគសំរាប់បណ្ដាមន្ទីពេទ្យជំនាញដែលកំពុង
មាន​អ្នកជំងឺយ៉ាងច្រើនលើសលប់ក្នុងវិស័យចំនួន៥ដើម្បីបំពេញភារកិច្ចរួម
ចំណែកផ្ទាល់កាត់បន្ថយស្ថានភាពអ្នកជំងឺច្រើនលើសលប់ផង លើកកំពស់
គុណភាពព្យាបាល​ជំងឺសំរាប់ប្រជាជននៅបណ្ដាខេត្តក្រុងនិងមន្ទីពេទ្យផ្កាយ
រណបតាមរយៈការ​បណ្ដុះបណ្ដាល។ សំខាន់បំផុតនិងក៏ជាប្រការលំបាកបំផុត
គឺត្រូវបណ្ដុះបណ្ដាល​បាន​ជួរវេជ្ជបណ្ឌិតពូកែជំនាញនិងមានបទពិសោធន៍នៅ
បណ្ដាមន្ទីពេទ្យខេត្ត​ក្រុង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ