ប្រមូលផ្ដុំសវនកម្មដំណើរការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ

ប្រមូលផ្ដុំសវនកម្មដំណើរការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ - ảnh 1
លោក Le Minh Khai អគ្គសវនកររដ្ឋរង (vnexpress.net)

        Vovworld-នាព្រឹកថ្ងៃទី១៨កុម្ភៈនៅទីក្រុងហាណូយ ស្ថាប័នសវនកម្មរដ្ឋវៀត
ណាមបានរៀបចំ​សន្និសីទ​កាសែតស្ដីពីផែនការសវនកម្មឆ្នាំ២០១៤។ តាមនោះឆ្នាំ
នេះបរិមាណ​អង្គភាព​​បានសវនកម្មគឺ១៨៥ ក្នុងនោះមានអង្គភាពអាជីវកម្មនិង
ធនាគារ​ពាណិជ្ជកម្ម​​រដ្ឋ​ចំនួន៤២។ នៅសន្និសីទកាសែតនេះ ដំណាងស្ថាប័នសវនកម្ម
រដ្ឋបានឲ្យ​ដឹង​ថា ក្នុងឆ្នាំ២០១៤ ស្ថាប័ននេះនឹងប្រមូលផ្ដុំទៅលើភារកិច្ចធំៗចំនួន២។
ទីមួយគឺ​ប្រមូលផ្ដុំធ្វើសវនកម្ម​អនុវត្ត​ការផ្ដួចផ្ដើមគំនិតរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញ។ ទី២គឺប្រមូលផ្ដុំធ្វើសវនកម្ម​សម្ព័ន្ធ​ក្រុមហ៊ុនអគ្គក្រុមហ៊ុនរដ្ឋនិងធនាគារ
ពាណិជ្ជកម្មរដ្ឋ។

        ក៏ក្នុងឆ្នាំ២០១៤នេះដែរស្ថាប័នសវនកម្មរដ្ឋបង្កើនការធ្វើសវនកម្មកិច្ចការគ្រប់​គ្រង​
ប្រមូលថវិការ ប្រាក់ប្រើប្រាស់ដីជាដើម។ លោក Le Minh Khai អគ្គសវនករ​រដ្ឋ​រងបាន
ឲ្យដឹងថា៖

        “ក្នុងឆ្នាំ២០១៤ ស្ថាប័នសវនកម្មរដ្ឋនឹងប្រមូលផ្ដុំទៅលើបញ្ហាដែលសង្គមយកចិត្ត​
ទុក​​ដាក់​ដូចជាតំលៃប្រេងស៊ាំង គោលនយោបាយប្រមូលទិញផ្ទុកបំរងស្ថិរភាព​តំលៃ​
ស្រូវ​អង្ករ​ជាដើម។ ឆ្នាំនេះតាមផែនការនឹងធ្វើសវនកម្មលើវិស័យចំនួន១៧ កើនឡើង
បើ​ប្រៀបនឹងឆ្នាំ​២០១៣ ជាពិសេសគឺវិស័យហិរញ្ញវត្ថុ​វិស័យធានា​រាប់​រងនិងវាយតំលៃ​ការប្រើប្រាស់ទុននៅសម្ព័ន្ធក្រុមហ៊ុនអគ្គក្រុមហ៊ុននានា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ