ប្រមូលផ្តុំកសាងខេត្ត Phu Yen ក្លាយទៅជាតំបន់អភិវឌ្ឍន៍បង្គួរនៅតំបន់ឆ្នេរសមុទ្រភាគកណ្តាលប៉ែកខាងត្បូង
|
ប្រធានរដ្ឋលោកលោក Tran Dai Quang នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Phu Yen |
(VOVworld)- ប្រមូលផ្តុំកសាងខេត្ត Phu Yen ក្លាយទៅជាតំបន់អភិវឌ្ឍន៍បង្គួរនៅតំបន់
ឆ្នេរសមុទ្ររបស់ភាគកណ្តាលប៉ែកខាងត្បូងវៀតណាម។នេះជាអនុសាសន៍របស់ប្រ
ធានរដ្ឋលោក Tran Dai Quang នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Phu Yen
នាថ្ងៃទី២៧មិថុនា ស្តីអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារជាតិ-សន្តិសុខ
និងកសាងប្រព័ន្ធនយោបាយឆ្នាំ២០១៥និងឆមាសទី១នៃឆ្នាំ២០១៦។លោក Tran Dai
Quang បានចាត់ទុកថា ដើម្បីសម្រេចបានគោលដៅ ភារកិច្ចដែលបានដាក់ចេញនោះ
ខេត្ត Phu Yen គប្បីប្រមូលផ្តុំអភិវឌ្ឍន៍វិស័យឧស្សាហកម្មនិងសាងសង់។ ជាពិសេស
លើវិស័យមួយចំនួនដែលមានប្រៀបខ្លាំងក្នុងការប្រកួតប្រជែងដូចជា ឧស្សាហកម្ម
ឧបត្ថម្ភ ថាមពលស្អាត កែច្នៃកសិផល រុក្ខផលនិងជលផល។ រួមជាមួយគ្នានោះ ខេត្ត
Phu Yen គប្បីប្រមូលផ្តុំកសាងមណ្ឌលសេដ្ឋកិច្ច Phu Yen ខាងត្បូងឲ្យក្លាយទៅជា
មណ្ឌល ឧស្សាហកម្ម កំពង់ផែធំមួយនៅតំបន់ឆ្នេរសមុទ្រភាគកណ្តាលប៉ែកខាងត្បូង
និងតំបន់ Tay Nguyen អភិវឌ្ឍន៍វិស័យទេសចរឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ
លើក កំពស់គុណភាពផលិតផល សេវាកម្មទេសចរណ៍ បង្កើនការផ្សាភ្ជាប់ក្នុងតំបន់
ដើម្បី អភិវឌ្ឍន៍ផ្នែកទេសចរណ៍ អភិវឌ្ឍន៍ផលិតផលជាប្រៀបខ្លាំងរបស់ខេត្ត៕