ប្រមូលផ្តុំកសាងជួរប៉ូលីសសមុទ្រវៀតណាមបដិវត្តន៍ រៀបរយ ចំណាននិងទំនើប

(VOVWORLD) -នាថ្ងៃទី៣០ខែមករា ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញទៅសាកសួរ សុខទុក្ខនិងជូនពរបុណ្យតេតប្រពៃណីវៀតណាមចំពោះកម្មាភិបាលនិងយុទ្ធជនកង កម្លាំងប៉ូលីសសមុទ្រវៀតណាម នៅស្នងការដ្ឋានភូមិភាគប៉ូលីសសមុទ្រទី៣។
ប្រមូលផ្តុំកសាងជួរប៉ូលីសសមុទ្រវៀតណាមបដិវត្តន៍ រៀបរយ ចំណាននិងទំនើប - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang ជួបសំណេះសំណាលជាមួយកម្មាភិបាលនិងប៉ូលីសមុទ្រភូមិភាគទី៣ (រូបថតៈ Viet Cuong)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា បក្ស និងរដ្ឋជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ វិនិយោគសម្រាប់កងកម្លាំងប៉ូលីស សមុទ្រ។ ប្រធានរដ្ឋបានស្នើឲ្យស្នងការតំបន់ប៉ូលីសសមុទ្រលេខ៣ ប្រមូលផ្តុំកសាង ជួរប៉ូលីសសមុទ្រវៀតណាមបដិវត្តន៍ រៀបរយ ចំណាននិងទំនើប ជាពិសេស ក្លាយទៅ ជាកម្លាំងស្នូលក្នុងការអនុវត្តភារកិច្ច ការពារអធិបតេយ្យភាពកោះសមុទ្រខ្ពង់រាប បាត សមុទ្រ ការពារផលប្រយោជន៍ជាតិនិងផលប្រយោជន៍លើសមុទ្រតាមវិធីច្បាប់។ លោកអញ្ជើញមានប្រសាសន៍ថា៖

        “ខ្ញុំស្នើឲ្យកងកម្លាំងប៉ូលីសសមុទ្រត្រូវសកម្មរួមសហការជាមួយកងកម្លាងទ័ព ជើងទឹក កងទ័ពការពារព្រំដែននិងកម្លាំងមានសមិត្ថកិច្ចដទៃដែលកំពុងបំពេញ កាតព្វកិច្ចលើសមុទ្រដើម្បីត្រៀមរៀបចំឲ្យបានល្អ ការងារយាមល្បាត សំដៅដោះ ស្រាយបន្ទាន់រាល់អំពើរំលោភច្បាប់លើសមុទ្រនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។ ក្នុងនោះមានទាំងករណីនាវាបរទេសរំលោភតំបន់សមុទ្រវៀតណាម ដើម្បីយើងមាន ដំណោះស្រាយដោះស្រាយទាន់ពេលវេលា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ