ប្រមូលផ្តុំដោះស្រាយការលំបាកនៃខឿនសេដ្ឋកិច្ចនាចុងឆ្នាំ។

Vovworld-ក្នុងកិច្ចប្រជុំស្តីពីសភាពការណ៍សេដ្ឋកិច្ចសង្គមខែទី៩និង៩ខែដើមឆ្នាំ ២០១៣បណ្តាសមាជិករដ្ឋាភិបាលវៀតណាមបានចាត់ទុ​កថា៖សភាពការណ៍ សេដ្ឋកិច្ចសង្គមមានសញ្ញាប្រែប្រួលយ៉ាងសកម្មត្រូវទិស។ខឿនសេដ្ឋកិច្ច មាន សញ្ញាងើបឡើងវិញ ដោយកំណើន GDP ប្រមាណ៥,១៤%​​ជាកំរិតខ្ពស់ជាងបើ ប្រៀបនឹងរយះពេលដូចគ្នាពិឆ្នាំទៅមិញ។ជាពិសេស CPI​ខែកញ្ញាកើនតែប្រមាណ ៤,៦៣%ជាកំរិតទាបបំផុតក្នុងរយះពេល៤ឆហនាំកន្លងមក។ប៉ុន្តែបណ្តាសមាជិក រដ្ឋាភិបាលក៍ចាត់ទុកដែរថា៖ការអភិវឌ្ឍន៍សេដ្ឋកិច្ច មានភាពយឺតយ៉ាវពុំទាន់មាំមួន កាប្រមូលថវិការរដ្ឋក៍មានមានភាពយឺតយ៉ាវផងដែរ។សកម្មភាពផលិតកម្មអាជីវកម្ម នៅជួបការលំបាក។ល។បណ្តាសមាជិករដ្ឋាភិបាលវៀតណាមបានស្នើរឲ្យមានការ បញ្ជាខ្លាំងជាងទៀតក្នុងការអនុវត្ត​ការសន្សំសំចៃ​ការប្រឆាំងអំពើពុករលួយ។

ប្រមូលផ្តុំដោះស្រាយការលំបាកនៃខឿនសេដ្ឋកិច្ចនាចុងឆ្នាំ។ - ảnh 1
កិច្ចប្រជុំប្រចាំខែកញ្ញារបស់រដ្ឋាភិបាលវ​ៀតណាម(រូបថត​VNA)។


   

ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ នាយករដ្ឋមន្រ្តីវៀតណាមលោក​Nguyen Tan Dungបាន
លើកច្បាស់ថា៖គ្រប់ក្រសួងតំបន់បន្តខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីទទួល
ឲ្យបានរាល់គោលដៅដែលបានដាក់ចេញសំរាប់ឆ្នាំនេះ៕


          

        

ប្រតិកម្មទៅវិញ

ផ្សេងៗ