ប្រមូលផ្តុំធនធានទាំងអស់សម្រាប់ការស្វែងរក ជួយសង្គ្រោះនិងផ្តល់ជំនួយឧបត្ថម្ភប្រជាជនរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi

(VOVWORLD) - យោងតាមព័ត៌មានពីនាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) គិតត្រឹមម៉ោង ៥៖០០ ព្រឹកថ្ងៃទី ១១ ខែកញ្ញានេះ ព្យុះទីហ្វុង Yagi និងភ្លៀងទឹកជំនន់ក្រោយព្យុះ បានបណ្តាលឱ្យមនុស្សចំនួន ២០០ នាក់បានស្លាប់និងបាត់ខ្លួន ក្នុងនោះ ភាគច្រើនគឺនៅខេត្ត Cao Bang, Lao Cai និង Yen Bai។ ជាពិសេស ជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ពីថ្ងៃទី ១០ ខែកញ្ញា បានកប់ភូមិ Lang Nu (Lao Cai) ទាំងមូល ដែលមាន ៣៥ គ្រួសារ និងប្រជាជនជាង ១០០ នាក់។

ប្រឈមមុខនឹងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយខ្យល់ព្យុះ និងការធ្វើដំណើររបស់ខ្យល់ព្យុះ  នាថ្ងៃទី ១០ ខែកញ្ញា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចុះហត្ថលេខាលើទូរលេខមួយទៅកាន់ថ្នាក់ដឹកនាំខេត្ត ក្រុងដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi ដោយស្នើឱ្យកំណត់គោលដៅធានាសុវត្ថិភាព សុខភាពនិងអាយុជីវិតរបស់ប្រជាជនជាចម្បង។  ដំបូងបង្អស់ ត្រូវបន្តយកចិត្តទុកដាក់លើការស្វែងរក និងជួយសង្គ្រោះអ្នកដែលនៅតែបាត់ខ្លួន; ព្យាបាលអ្នករបួស; រៀបចំជំនួយជាស្បៀងអាហារ និងសម្ភារៈចាំបាច់សម្រាប់គ្រួសារដែលរងហានិភ័យ; រៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់គ្រួសារដែលបានបាត់បង់ផ្ទះ; សម្បែងស្តារផលិតកម្ម និងអាជីវកម្មជាបន្ទាន់។ នៅទីក្រុង Lao Cai ជនរងគ្រោះចំនួន ១៨ នាក់ត្រូវបានរកឃើញនៅក្នុងភ្លៀងទឹកជំនន់ដ៏តកស្លុកនៅក្នុងភូមិ Nu ឃុំ Phuc Khanh ត្រូវបាននាំយកទៅព្យាបាលយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យស្រុក Bao Yen ខេត្ត Lao Cai។ កងកម្លាំងបានរៀបចំប្រតិបត្តិការជួយសង្គ្រោះជាបន្ទាន់។ នៅមានមនុស្សជាង៧០នាក់បាត់ខ្លួន។ មានវត្តមាននៅមន្ទីរពេទ្យស្រុក Bao Yen សួរសុខទុក្ខ និងលើកទឹកចិត្តជនរងគ្រោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lao Cai លោក Trinh Xuan Truong បានឲ្យដឹងថា៖ “នេះជាការបាត់បង់ដ៏ធំមួយសម្រាប់ខេត្ត Lao Cai។ ខេត្តបានរាយការណ៍ជូនរដ្ឋាភិបាល និងអាជ្ញាធរ ... និងបានចល័តយ៉ាងសកម្មនូវកម្មាភិបាល យុទ្ធជន និងប្រជាពលរដ្ឋរាប់រយនាក់ ដើម្បីរៀបចំការស្វែងរក និងនាំជនរងគ្រោះទៅកាន់បន្ទប់សង្គ្រោះបន្ទាន់”។

នៅទីក្រុង Yen Bai ខេត្តបានបើកកិច្ចប្រជុំបន្ទាន់មួយក្នុងយប់ ស្តីពីការងារជំនះពុះពារផលវិបាកនៃចរន្តខ្យល់ព្យុះ។ នៅ Thai Nguyen ទឹកបានចាប់ផ្តើមស្រកចុះ ហើយប្រតិបត្តិការជួយសង្គ្រោះបានធ្វើឡើងពេញមួយយប់។

ប្រមូលផ្តុំធនធានទាំងអស់សម្រាប់ការស្វែងរក ជួយសង្គ្រោះនិងផ្តល់ជំនួយឧបត្ថម្ភប្រជាជនរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi - ảnh 1ស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅភូមិ Lang Nu (Lao Cai)។ រូបថត៖ VOV

ក្នុងពេលជាមួយគ្នានោះ ប្រជាពលរដ្ឋនៅតាមខេត្តក្រុងទូទាំងប្រទេសក៏ជំរុញសកម្មភាពស្ម័គ្រចិត្តផងដែរ។ ប្រជាជនជាច្រើននៅទីក្រុងហូជីមិញ បានធ្វើការពេញមួយយប់ ដើម្បីវេចខ្ចប់ និងរៀបចំរបស់របរ និងអាហារ  ដើម្បីបញ្ជូនជាបន្ទាន់ទៅកាន់ខេត្តភាគខាងជើង តំបន់រងភ្លៀងទឹកជំនន់យ៉ាងដំណំ។

នារសៀលម្សិលមិញផងដែរ គណៈប្រតិភូថ្នាក់ដឹកនាំនិងសម្ព័ន្ធសហជីពនៃវិទ្យុជាតិវៀតណាម ដឹកនាំដោយអគ្គនាយករង លោក Vu Hai Quang បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសាររបស់យោធិនពីរនាក់ដែលបានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មនៅព្យុះ Yagi។ ទន្ទឹមនឹងការចុះសួរសុខទុក្ខ ចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រួសារនៃយោធិនទាំងពីរ អគ្គនាយករង Vu Hai Quang ក៏បានប្រគល់ថវិកាឧបត្ថម្ភចំនួន ១០ លានដុងរបស់វិទ្យុសម្លេងវៀតណាមជូនដល់សាច់ញាតិនៃគ្រួសារយុទ្ធជនទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ