ប្រមូលផ្តុំអិដ្ឋធាតុនៃយុទ្ធជនស្ម័គ្រចិត្តវៀតណាមពិលីនៅកម្ពុជា
|
ប្រមូលផ្តុំអិដ្ឋធាតុនៃយុទ្ធជនស្ម័គ្រចិត្តវៀតណាមពិលីនៅកម្ពុជា (VNA) |
(VOVworld) - នាព្រឹកថ្ងៃទី ២៥ កក្កដា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
គណៈកម្មាធិការទទួលបន្ទុករដ្ឋាភិបាលវៀតណាមនិងគណៈកម្មាធិការទទួលបន្ទុករាជ
រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើឯកសារសម័យប្រជុំលើកទី ១៥ ស្តីពីការបន្ត
រុករកប្រមូលផ្តុំវិលត្រឡបមកប្រទេសវិញអិដ្ឋធាតុនៃយុទ្ធជនស្ម័គ្រចិត្តនិងអ្នក
ជំនាញការវៀតណាមដែលបានពលីជីវិតនៅកម្ពុជា។ ក្នុងដំណាក់កាល ២០១៥-
២០១៦ ភាគីទាំងពីរបានសហការរុករកនិងប្រមូលបានអិដ្ឋធាតុនៃយុទ្ធជនស្ម័គ្រចិត្ត
ពិលីវៀតណាមចំនួន ៧៤៨ នាក់។ នាពេលខាងមុខ ភាគីទាំងពីរបន្តអនុវត្តខ្លឹមសារ
ក្នុងឯកសារសម័យប្រជុំលើកទី ១៤ (ឆ្នាំ ២០១៥) ឯកភាពបញ្ជាណែនាំយុទ្ធភូមិភាគ
រដ្ឋអំណាច គ្រប់ជាន់ថ្នាក់អនុវត្តប្រកបដោយប្រសិទ្ធភាពបំផុត៕