ប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រនៅតំបន់ Tay Nguyen
|
ប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រនៅតំបន់ Tay Nguyen |
(VOV)_គណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen បានរៀបចំសន្និសីទបូក
សរុបការងារក្នុងរយៈពេល៦ខែដើមឆ្នាំ និងពិភាក្សាអំពីដំណោះស្រាយ អនុវត្តភារកិច្ច
ក្នុងរយៈពេល៦ខែចុងឆ្នាំ ២០១៦ នារសៀលថ្ងៃទី៣០ កក្កដា នៅខេត្ត Dak Lak។ នៅ
ទីនេះ លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងជាប្រធានគណៈកម្មាធិ
ការទទួលបន្ទុកតំបន់ Tay Nguyen បានសង្កត់ធ្ងន់ថា៖
“ គណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen ត្រូវរួមសហការជិតស្និទ្ធិជាមួយ
គ្រប់ក្រសួងស្ថាប័ន និងតំបន់ដើម្បីអនុវត្តតាមការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រី
ខំប្រឹងប្រែងជំរុញល្បឿនកំណើន និងផ្ទេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច លើកកំពស់ជីវភាព
រស់នៅសំរាប់ប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច និងធានាសន្តិសុខ សុវត្ថិភាពសំ
រាប់តំបន់ Tay Nguyenនេះ។ ទន្ទឹមនឹងនោះ ក៏ត្រូវអនុវត្តល្អការងារគ្រប់គ្រង និងការ
ពារព្រៃ អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនៅតំបន់ Tay Nguyen ៕”