ប្រមូលអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន១១៦នាក់ដែលបាន ពលីជីវិតនៅតាមសម័យកាល
(VOVWORLD) -នាថ្ងៃទី២ ខែកក្កដា វរសេនីយ៍ឯក លោក Pham Quang Trung ប្រធានក្រុម K93 ទីបញ្ជាការយោធាខេត្ត An Giang បានឱ្យដឹងថា ក្នុងរដូវប្រាំងឆ្នាំ ២០១៧ -២០១៨ ក្រុម K93 បានប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន១១៦នាក់ដែលបានពលីជីវិតនៅតាមសម័យកាល ។
រូបថតឧទាហរណ៍ (ប្រភព៖ TTXVN) |
លោក Pham Quang Trung បានអះអាងទៀតថា អង្គភាពនៅតែផ្តោតលើការ ស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅខេត្តទាំងពីរគឺខេត្តកំពង់ស្ពឺ និងខេត្តតាកែវនៃ ព្រះរាជាណាចក្រកម្ពុជា។ទោះបីជាមានជួបការលំបាកជាច្រើនក៏ដោយក៏ប៉ុន្តែអង្គភាពនេះបានស្វែងរកនិងប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១១៦ នាក់។ ជាពិសេសក្នុង ចំណោមអដ្ឋិធាតុចំនួន ៣៨ ដែលស្វែងរកបានក្នុងទឹក មានអដិ្ឋធាតុចំនួន ២ ត្រូវ បានកំណត់ឈ្មោះយុទ្ធជនពលី។ ក្រុម K93 បានទាក់ទងជាមួយមូលដ្ឋាននិង គ្រួសារយុទ្ធជនពលីទាំងនេះ ដើម្បីបញ្ជូនអដិ្ឋធាតុទាំងឡាយធ្វើមាតុភូមិនិវត្ត។ យោងតាមផែនការអដ្ឋិធាតុទាំងអស់ ដែលត្រូវបានស្វែងដោយក្រុម K93 ទីបញ្ជាការយោធាខេត្ត An Giang និងក្រុម K90 - យោធាភូមិភាគទី៩ ប្រមូលផ្តុំក្នុងរដូវប្រាំងឆ្នាំ២០១៧-២០១៨ នឹងត្រូវបានរៀបចំពិធីបញ្ចុះសពនៅ ឈាបនដ្ឋានយុទ្ធជនលី Doc Ba Dac ស្រុក Tinh Bien ខេត្ត An Giang នៅថ្ងៃទី ២០ ខែកក្កដាខាងមុខនេះ៕