បរិយាកាសទទួលបុណ្យណូអែលនៅទូទាំងប្រទេស

(VOVWORLD) -រួមជាមួយបរិយាកាសទទួលបុណ្យណូអែលនៅទូទាំងប្រទេស នាយប់ថ្ងៃទី២៤ធ្នូ ប្រជាជនរដ្ឋធានីហាណូយ បានហូរមកវិហារនានានិងទីតាំងកំសាន្តច្រើនកន្លែងសំដៅ ចូលរួមសប្បាយរីករាយជាមួយបុណ្យណូអែល។ 

លោក Tran Thanh Duong ជន មួយរូបនៅហាណូយបានចែក រំលែក ថា៖

        “ឆ្នាំនេះខ្ញុំឃើញថាបរិយាកាសសប្បាយក្រៃលេង ជាពិសេស នៅកន្លែងដើរ កំសាន្តជំវិញបឹង Guom និងវិថីដើរថ្មើរជើង។ ខ្ញ្ញុំឃើញថា បរិយាកាសនេះអស្ចារ្យ ណាស់ ហើយឆ្នាំណាក៏ដូចឆ្នាំណាដែរ ខ្ញុំតែង តែនាំគ្រួសារដើរលេងក្នុងរាត្រីបុណ្យ ណូអែលផងដែរ”។

បរិយាកាសទទួលបុណ្យណូអែលនៅទូទាំងប្រទេស - ảnh 1បរិយាកាសទទួលបុណ្យណូអែល 

        រីឯអ្នកស្រី Nguyen Mai Anh អាណិកជនមួយរូបមកពីប្រទេសកាណាដាបាន ឲ្យដឹងថា៖

        “ក្នុងឱកាសបុណ្យណូអែល មនុស្សគ្រប់រូបបានដើរលេង និងមានពេលវេលានៅ ជាមួយមនុស្សដែលយើងស្រឡាញ់។ ខុសពីប្រទេសដទៃ ពោលគឺនៅ បរទេស គេទទួលបុណ្យចូលឆ្នាំសកលផងនិងតាមទំនៀមទម្លាប់គ្រីស្ទសាសនាផង ដូច្នេះគេចង់នៅក្នុងផ្ទះ រីឯនៅវៀត ណាមវិញ មនុស្សម្នា តែងតែចង់ដើរលេងដើម្បី ទទួលយកនូវអារម្មណ៍សប្បាយរីករាយ”។

        រាត្រីបុណ្យណូអែលនៅទីក្រុងហូជីមិញគឺអ៊ូអរណាស់។ សកម្មភាពវប្បធម៌ កំសាន្តបានប្រព្រឹត្តទៅទាក់ទាញការចូលរួមរបស់ប្រជាជនច្រើនកុះករ។ បរិយាកាស បុណ្យណូអែលក៏បានគ្របដណ្តប់ទូទាំងខេត្ត Nam Dinh (ភាគខាងជើងវៀតណាម)។ មនុស្សគ្រប់រូបបានប្រមូលផ្តុំតាមវិហារដើម្បីទទួលព្រះនិងបួងសួងសូមសេចក្តីសុខ ជូនគ្នាទៅវិញទៅមក។

        នៅខេត្ត Phu Yen ដែលជាខេត្តមួយមានចំនួនគ្រីស្ទសាសនិកជាង១៨ពាន់នាក់ កំពុងរស់នៅ។ សម្រាប់ប្រជាជននៅទីនេះ បុណ្យណូអែលជាពិធីបុណ្យធំមួយដែល សម្តែងនូវការគោរពចំពោះព្រះ។ នៅ Tay Nguyen នារាត្រីថ្ងៃទី២៤ធ្នូ ដងវិថីនានា នៅទីក្រុង Pleiku បានតែងលំអដោយភ្លើងចែងចាំងគួរឲ្យទាក់ទាញ។ មនុស្សម្នាបាន សប្បាយកំសាន្តជុំវិញលោកតាណូអែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ