បរិយាកាសទទួលបុណ្យតេតលើតំបន់នានាទូទាំងប្រទេស
(VOVworld)-នាថ្ងៃទី២៧មករា បរិយាកាសសប្បាយរីករាយទទួលបុណ្យចូលឆ្នាំថ្មី
ឆ្នាំរកានព្វស័ក២០១៧កំពុងប្រព្រឹត្តទៅយ៉ាងផុលផុសលើទូទាំងប្រទេស។ មនុស្ស
គ្រប់រូបអន្ទៈសារទន្ទឹងរងចាំពេលវេលាពិសេស ឆ្លងកាត់ឆ្នាំចាស់ ទទួលឆ្នាំថ្មីដោយ
ក្តីសង្ឃឹមនិងជំនឿជាក់លើអនាគត។អ្នកស្រី Pham Thi Lan ជនម្នាក់នៅទីក្រុងហូ
ជីមិញបានចែករំលែកថា៖
“ចំទៅនឹងពេលវេលាឆ្លងកាត់ឆ្នាំចាស់ទទួលឆ្នាំថ្មីនោះ ជនចាស់ជរាក្នុងក្រុម
គ្រួសារនឹងតំណាងទៅអុជធុបបួងសួងសួមឲ្យឆ្នាំថ្មីទទួលតែសេចក្តីសុខចម្រើនក្នុង
គ្រួសារនិងសម្បូរសប្បាយ។បន្ទាប់មក មនុស្សម្នាបានជួបជុំគ្នាផ្ទៀងស្តាប់សេចក្តីជូន
ពរឆ្នាំថ្មីរបស់ប្រធានរដ្ឋផងដែរ”។
នៅទីក្រុង Can Tho តាមវិថីផ្កានានាក៏ពោរពេញទៅដោយអ្នកទស្សនាបរិយា
កាសសប្បាយរីករាយទទួលបុណ្យតេត។ វិថីផ្កាសិល្បៈរបស់ទីក្រុងគឺទាក់ទាញ
ភ្ញៀវទេសចរជាច្រើនកុះករមកទស្សនា។ ទន្ទឹមជាមួយគ្នានោះ រដ្ឋអំណាចនៅស្រុក
កោះ Bach Long Vi ទីក្រុងហាយហ្វុងវិញ ក៏បានថែទាំបុណ្យតេតជូនប្រជាជននៅ
ទីនេះដូចជាដីគោកផងដែរ៕