បរិយាកាសទទួលអំណរនិទាឃរដូវរបស់ប្រជាជនវៀតណាមក្នុងទូទាំងប្រទេស

(VOVWORLD) - ចំពោះប្រជាជនវៀតណាម ការទៅវត្តអារ៉ាមក្នុងប៉ុន្មានថ្ងៃបុណ្យតេត ប្រពៃណី គឺជាទំនៀមទំលាប់ដ៏ល្អប្រសើរមួយ។ 

  គេទៅតាមវត្តអារ៉ាមដើម្បីបួងសួង សុំអោយក្រុមគ្រួសារជួបតែសេចក្ដីសុខ លាភសំណាងល្អនិងភាពចម្រូងចម្រើន ក្នុងឆ្នាំថ្មី។

        នៅតាមវត្តអារ៉ាមធំៗនៅទីក្រុង Hue ភាគកណ្ដាលវៀតណាម ចាប់តាំងពីព្រឹក ព្រលឹម មានមនុស្សយ៉ាងច្រើនកុះករមកអុជធូបបូជាព្រះពុទ្ធ។លោក Nguyen Van Toan ពុទ្ធបរិស័ទម្នាក់នៅទីក្រុង Hue បានសំណេះសំណាលថា៖

        “ទៅវត្តអារ៉ាមដើម្បីបួងសួងសុំអោយព្រះពុទ្ធប្រទានពរសេចក្ដីសុខចម្រូងចម្រើន លាភសំណាងល្អគ្រប់ៗគ្នាជូនចំពោះញាតិសន្ដានក្រុមគ្រួសារទាំងអស់”។

បរិយាកាសទទួលអំណរនិទាឃរដូវរបស់ប្រជាជនវៀតណាមក្នុងទូទាំងប្រទេស - ảnh 1 វត្ត Truong Sa នៅស្រុកកោះ Truong Sa

        ទំនៀមទំលាប់ទៅវត្តអារ៉ាមនាដើមឆ្នាំថ្មីប្រពៃណី ក៏ត្រូវបានថែរក្សានៅប្រជុំ កោះ Truong Sa ផងដែរ។ នៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa មានវត្ត អារ៉ាមជាច្រើន។ ប្រជាជននិងយុទ្ធជននៅទីនេះទៅវត្តអារ៉ាមដើម្បីសុំអោយ អាកាសធាតុអំណោយផល ជីវភាពសុខសន្តត្រាណនិងការរីកចម្រើនជូនចំពោះ មនុស្សគ្រប់រូប។

        រីឯនៅខេត្ត Hai Duong ភាគខាងជើងវៀតណាម ក្នុងរយៈពេល២ថ្ងៃដើមឆ្នាំ ថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក២០១៩ កេរដំណែលនានានៅតាមតំបន់នេះ បានទាក់ ទាញភ្ញៀវទេសចររាប់ម៉ឺននាក់មកអុជធូបទៀន បួងសួង និងទស្សនាទេសភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ