បរិយាកាសធ្វើផលិតកម្មយ៉ាងផុលផុសនាដើមឆ្នាំថ្មីនៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ពោលគឺថ្ងៃទី៣តេតប្រពៃណី នៅភូមិ Thanh Hoa ឃុំ Trung Thanh ខេត្ត Thai Nguyen ភាគខាងជើង វៀតណាម បានប្រព្រឹត្តទៅពិធី បុណ្យចុះស្រែនានិទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩ ក្រោមប្រធានបទ “កសាងជន បទថ្មីនិងទីក្រុងអរិយធម៌”។ នេះជាពិធីបុណ្យប្រពៃណីដើមដំបូងនៃនិទាឃរដូវ ដែលសំដៅបួងសួងសុំអោយអាកាសធាតុនិងរដូវអំណោយផលពេញមួយឆ្នាំ។
បរិយាកាសធ្វើផលិតកម្មយ៉ាងផុលផុសនាដើមឆ្នាំថ្មីនៅវៀតណាម - ảnh 1 (រូបថត៖TTXVN)

  ពិធីបុណ្យនេះក៏រួមចំណែកទៅក្នុងការជំរុញខ្លាំងចលនាប្រឡងប្រណាំងធ្វើផលិតកម្ម កសាងជនបទថ្មី លើកទឹកចិត្តប្រជាកសិករធ្វើពលកម្ម ផលិតកម្ម អនុវត្តន៍វិទ្យាសាស្ត្របច្ចេកទេសដ៏ជឿន លឿននិងបច្ចេកវិទ្យាជីវសាស្ត្រចូលក្នុងការធ្វើ ផលិតកម្ម សំដៅលើកកំពស់តម្លៃសេដ្ឋកិច្ច ជំរុញដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មវិស័យកសិកម្មនិងតំបន់ជនបទ ផងដែរ។

បរិយាកាសធ្វើផលិតកម្មយ៉ាងផុលផុសនាដើមឆ្នាំថ្មីនៅវៀតណាម - ảnh 2 (រូបថត៖ VOV)

        ក្នុងពេលជាមួយគ្នានោះ នាថ្ងៃដដែល នៅទីក្រុងដាណាំង ភាគកណ្ដាល វៀតណាម អ្នកនេសាទក្នុងតំបន់បានចាប់ផ្ដើមធ្វើដំណើរចេញទៅសមុទ្រក្នុងឆ្នាំ ថ្មី។ តាមអ្នកនេសាទ Dinh Van Thanh នៅភូមិ Tho Quang ខ័ណ្ឌ Son Tra ទីក្រុងដាណាំងបានអោយដឹងថា ក្នុងបុណ្យតេតនេះ អាកាសធាតុងាយស្រួល ណាស់ បានជាប្រជាអ្នកនេសាទចាប់ផ្ដើមចេញទៅសមុទ្រកាលតាំងពីថ្ងៃទី២តេត។ លោកបានសំណេះសំណាលថា៖

        “ក្នុងឆ្នាំថ្មីនេះ យើងខ្ញុំមានបំណងប្រាថ្នាថា សុំអោយអាកាសធាតុអំណោយផលពេញ មួយឆ្នាំ ដើម្បីអោយយើងខ្ញុំនេសាទប្រកបដោយភាពងាយស្រួល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ