បរិយាកាសបង្ហាញបុណ្យតេតប្រពៃណីវៀតណាមនៅសាធារណរដ្ឋឆែក

បរិយាកាសបង្ហាញបុណ្យតេតប្រពៃណីវៀតណាមនៅសាធារណរដ្ឋឆែក - ảnh 1
ទិដ្ឋភាពនៃពិធី


(VOVworld)-នាយប់ថ្ងៃទី២កុម្ភៈនៅរដ្ឋធានី Praha ស្ថានទូតវៀតណាមប្រចាំ នៅសាធារណរដ្ឋឆែកបានរៀបចំពិធីជប់លៀងដ៏អធិកអធមក្នុងឱកាសបុណ្យ តេតប្រពៃណីវៀតណាម។​ ដើម្បីជួយឲ្យភ្ញៀវបរទេសយល់ច្បាស់អំពីបុណ្យ តេតប្រពៃណីវៀតណាមថែមទៀត បរិយាកាសបុណ្យតេតត្រូវបានបង្ហាញនៅ
មជ្ឈមណ្ឌ ល Dong Do នៅរដ្ឋធានី Praha។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
ឆែក លោក Truong Manh Son បានឲ្យដឹងថា ៖

       “ឆ្នាំនេះ យើងខ្ញុំបានអញ្ជើញអង្គទូតនានានិងមិត្តភក្តិឆែកមកចូលរួម បុណ្យ
តេតប្រពៃណីដោយបង្ហាញបរិយាកាសវប្បធម៌និងម្ហូបអាហារ ទទួលឆ្នាំថ្មីរបស់
វៀតណាម តាមរយៈពិធីសែនជីដូនជីតា និងជួបប្រាស្រ័យ វប្បធម៌​ដូចជាច្រៀង
ចម្រៀងប្រជាប្រិយ Quan hoនិង Chau van។ ជាទីបំផុត គឺខ្ញុំចងនាំមកសារមួយគឺ
វៀតណាមកំពុងធ្វើសមាហរណកម្មជាមួយពិភព លោក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ