បរិយាកាសផលិតកម្មយ៉ាងផុលផុសនាដើមឆ្នាំថ្មីនៅតាមមូលដ្ឋាននានា
(VOVWORLD) - នាថ្ងៃទី ៨ កុម្ភៈ គណៈកម្មាធិការប្រជាជនខេត្ត Thai Binh បានរៀបចំពីធីបំផុស “សហគ្រាសប្រឡងប្រណាំងជំរុញខ្លាំងផលិតកម្ម ធ្វើអាជីវកម្ម” នៅក្រុមហ៊ុនភាគហ៊ុនអន្តរជាតិ Bao Hung (ស្រុក Vu Thu)។
គណៈកម្មាធិការប្រជាជនខេត្ត Thai Binh បានរៀបចំពីធីបំផុស “សហគ្រាសប្រឡងប្រណាំងជំរុញខ្លាំងផលិតកម្ម ធ្វើអាជីវកម្ម” នៅក្រុមហ៊ុនភាគហ៊ុនអន្តរជាតិ Bao Hung (ស្រុក Vu Thu) (រូបថត៖ laodong.vn) |
នេះជាសកម្មភាពប្រចាំឆ្នាំនាដើមឆ្នាំថ្មី ដោយបានបង្កើតកម្លាំងចលករសម្រាប់ជួរធុរៈជន សហគ្រាស ខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក ស្ដារការអភិវឌ្ឍឡើងវិញក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញ។
សហគ្រាសរាប់រយអង្គភាព ដែលមានទុនវិនិយោគបរទេសនៅតាមមូណ្ឌលឧស្សាហកម្មនៅខេត្ត Binh Duong បានវិលត្រឡប់មកផលិតកម្មវិញយ៉ាងសស្រាក់សស្រាំ នាដើមឆ្នាំថ្មី ក្រោយពីពិធីបុណ្យតេត ឆ្នាំខាល ចត្វាស័ក ២០២២។ ក្រុមហ៊ុន Gunzental Vietnam នៅមណ្ឌលឧស្សាហកម្ម VSIP ២ កម្មករ និងពលករចំនួន ៩៥ % បានវិលប្រឡប់មករោងចក្រ ដើម្បីធ្វើការធម្មតាវិញហើយ។
នៅទីក្រុង Da Nang គណៈកម្មាធិការបក្សទីក្រុង Da Nang បានជ្រើសរើសប្រធានបទសម្រាប់ឆ្នាំ ២០២២ គឺ "ឆ្នាំសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព និងស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ" ដូច្នេះ ទីក្រុងបានបង្ករាល់លក្ខណៈងាយស្រួលសម្រាប់សហគ្រាសស្ដារសេដ្ឋកិច្ចឡើងវិញ ដោយធានាសុវត្ថិភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ នាបច្ចុប្បន្ននេះ នៅទីក្រុង មានកម្មករជាង ៩៦ % បានវិលត្រឡប់មកធ្វើការវិញ ក្រោយបុណ្យតេត ហើយមានសហគ្រាសប្រមាណ ៩០% នៅតាមមណ្ឌលឧស្សាហកម្ម មណ្ឌលកែច្នៃបានប្រតិបត្តិការឡើងវិញជាមួយនឹងផលិតភាព ១០០ % ផងដែរ៕