បរិយាកាសផ្សព្វផ្សាយទេសចរណ៍អាស៊ាននៅវៀតណាម


បរិយាកាសផ្សព្វផ្សាយទេសចរណ៍អាស៊ាននៅវៀតណាម - ảnh 1
បរិយាកាសផ្សព្វផ្សាយទេសចរណ៍អាស៊ាននៅវៀតណាម (Image: VOV)

(VOVWorld) – ក្នុងក្រខ័ណ្ឌបណ្ដាទិវា “មហាសាមគ្គីអាស៊ាន-ទស្សនៈវិស័យមួយ
អត្តសញ្ញាណមួយ - សហគមន៍មួយ” នារសៀលថ្ងៃទី ២១ វិច្ឆិកា ក្រសួងវប្បធម៌កីឡា និងទេសចរណ៍វៀតណាមសហការជាមួយស្ថានទូតបណ្ដាប្រទេសជាសមាជិកអាស៊ាន ប្រចាំនៅវៀតណាមបើកសម្ពោធបរិយាកាសឧទ្ទេសនាមផ្សព្វផ្សាយទេសចរណ៍របស់ ប្រទេសអាស៊ានទាំងអស់នៅភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម ទីរួម
ស្រុក Son Tay ជាយទីក្រុងហាណូយ។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាព
នៃទិវា “មហាសាមគ្គីអាស៊ាន។ ស្តង់ទំនិញចំនួន ១២ ស្តង់ ដែលឧទ្ទេសនាមទេសចរណ៍ ការតាំងពិពណ៌រកីឡាប្រពៃណី រួមជាមួយហាងមហូបអាហារពិសេស របស់ប្រទេស
អាស៊ានចំនួន​ ១០ ត្រូវបានរៀបចំឡើងក្នុងឱកាសនេះ។ នារសៀថ្ងៃនេះ ដែរ ការប្រកួតកីឡាមិត្តភាពរវាងប្រទេសអាស៊ាននានាបានប្រព្រឹត្តទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ