បរិយាកាសពណ៌សម្បូរបែបនៅទិវាវប្បធម៌បណ្ដាជនជាតិវៀតណាម

បរិយាកាសពណ៌សម្បូរបែបនៅទិវាវប្បធម៌បណ្ដាជនជាតិវៀតណាម - ảnh 1
បរិយាកាសពណ៌សម្បូរបែបនៅទិវាវប្បធម៌បណ្ដាជនជាតិវៀតណាម​ (TTXVN)

(VOVworld)_ព្រឹត្តិការទិវាវប្បធម៌បណ្ដាជនជាតិវៀតណាមដោយប្រធានបទ “សូសម្លេងពីព្រៃភ្នំ”ត្រូវ​​បានប្រារព្ធឡើងជាផ្លូវការនាយប់ថ្ងៃទី ១៩ មេសា នៅ​ភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិ វៀតណាម (ជាយទីក្រុងហាណូយ)។ ថ្លែងមតិនៅពិធីប្រារព្វ រដ្ឋមន្រ្តីក្រសួងវប្បធម៌ - កីឡានិងទេសចរណ៍វៀតណាម​លោក  Nguyen Ngoc Thien បានបញ្ជាក់អំ​ពីសារៈសំខាន់​នៃការប្រារព្ធ​បណ្ដា​សកម្មភាព​អបអរសាទរទិវាវប្បធម៌បណ្ដាជនជាតិវៀតណាម នាថ្ងៃទី ១៩ មេសានៅទូទាំងប្រទេស សំដៅអប់រំ ប្រពៃណីស្នេហាជាតិ ​មោទនភាព​និងការ​ទទួល​ខុសត្រូវក្នុងការអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ ព្រមទាំង​រួមចំណែកពង្រឹងនិងពង្រីកកម្លាំងមហាសាមគ្គីនៃជនជាតិទាំងមូល​។ ចូលរួម​ក្នុងទិវាវប្បធម៌បណ្ដាជនជាតិវៀតណាម លោក​ Huynh Huu Thai បាន​ចែក​រំលែកថា៖

          "ប្រទេសយើងមានជនរួមជាតិជាជនជាតិភាគតិចយ៉ាងច្រើន ដូច្នេះការ​រក្សា ការពង្រីក និងការតភ្ជាប់​ទំនាក់ទំនងរវាងបណ្ដាជនជាតិគប្បីបានជំរុញ​។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបក្សរដ្ឋបានប្រារព្ធទិវាវប្បធម៌បណ្ដាជនជាតិដើម្បីជួបជុំគ្នារវាងបណ្ដាជនជាតិ សំដៅផ្សព្វផ្សាយរូបភាព​គ្រប់ ជន​ជាតិ​នៅប្រទេសវៀតណាម ។ ខ្ញុំមានបំណាងថា សកម្មភាពទាំងនេះនឹង​ត្រូវបាន​បន្ត​ប្រារព្ធ​ឡើង​ជារៀងរាល់ឆ្នាំ”។

          ក្នុងរយៈពេលចាប់ពីថ្ងៃទី ១៩​ដល់ ២៣ មេសា សកម្មភាពជាច្រើន​ដើម្បី​អបអរសាទរទិវាវប្បធម៌បណ្ដាជនជាតិវៀតណាមត្រូវបានរៀបចំដូចជា៖ ការតាំង​បង្ហាញ ការតាំងពិព័រណ៌ និងការសម្ដែង "ឫស្សីក្នុងជីវភាពតូរតន្ត្រីវៀតណាម " កម្មវិធី​តូរតន្ត្រីជនជាតិ​ជាដើម ។បណ្ដាសកម្មភាពនេះបានរួមចំណែក​បង្កើត​បរិយាកាសពណ៌សម្បូរបែបរបស់សហគមន៍បណ្ដាជនជាតិវៀតណាម ៕

          

ប្រតិកម្មទៅវិញ

ផ្សេងៗ