បរិយាកាសពិធីបុណ្យលើទូទាំងប្រទេសវៀតណាម
(VOVWORLD) /  
|
ពិធីប្រារព្ធបុណ្យវត្ត Bai Dinh (VOV) |
Vovworld-នាព្រឹកថ្ងៃទី៥កុម្ភៈ ពោលគឺថ្ងៃទី៦បុណ្យតេត នៅឃុំ Gia Sinh ស្រុក
Gia Vien ខេត្ត Ninh Binh បានប្រព្រឹត្តទៅពិធីប្រារព្ធបុណ្យវត្ត Bai Dinh។ ឧបនាយក
រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយស្គរបើកពិធីបុណ្យនិងរួមជា
មួយប្រជាជនភ្ញៀវទេសចរណ៍អនុវត្តពិធីការនានា។ ពិធីបុណ្យវត្ត Bai Dinh ឆ្នាំនេះ
បានអូសបន្លាយចាប់ពីថ្ងៃទី៦ដល់ចុងខែទី៣តាមច័ន្ទកតិ។
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយស្គរបើកពិធីបុណ្យ (VOV) |
នាថ្ងៃទី៥កុម្ភៈ នៅស្រុក My Duc ទីក្រុងហាណូយ បានប្រារព្ធពិធីបុណ្យវត្ត
Huong និងវិហារ Co Loa។ នាថ្ងៃដ៏ដែល នៅឃុំ Phu Ninh ស្រុក Soc Son ទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីបុណ្យវិហារ Soc។ លោក Nguyen Thanh Nho នាយកគណៈកម្មាធិការគ្រប់គ្រងកេរ៌្តដំណែលវិហារ Soc ឃុំ Phu Ninh ស្រុក Soc Son ទីក្រុងហាណូយបានឲ្យដឹងថា ពិធីបុណ្យវិហារ Soc ឆ្នាំនេះនៅផ្សាភ្ជាប់នឹងរឿងព្រេងប្រវត្តិសាស្ត្រនិងពោពេញទៅដោយចរិតលក្ខណៈនៃពិធីបុណ្យបួងសួងរដូវអំណោយផលតាមជំនឿប្រជាប្រិយដែលនិយមនៅពិធីបុណ្យនិទាឃៈរដូវនានា
ដំបន់ភាគខាងជើង។
“ក្នុងពិធីបុណ្យឆ្នាំនេះមានចំណុចថ្មីគឺរៀបចំបុណ្យស្គរច្រៀងចម្រៀងប្រជាប្រិយបន្ទាប់ពីពិធីការរួមមានច្រៀងចម្រៀងប្រពៃណីរាំម៉ុងសាយដែលបានរៀបចំ
រវាងភូមិនានា។ ឆ្នាំនេះការងាររៀបចំដោយប្រជាជន ដោយហេតុនេះបណ្ដាសកម្មភាពនឹងប្រព្រឹត្តទៅតាមប្រពៃណីនិងរៀបចំមុននឹងបណ្ដាឆ្នាំមុនៗ៕”
-VOVWORLD